មួយរយៈពេលនេះដោយសារតែមេរោគ Covid19 រឺ Corona បានធ្វើអោយពិភពលោកទទួលរងនូវផលវិបាកច្រើនមែនទែន ។ ទីកន្លែងជាច្រើនកំពុងតែធ្វើការបិទទ្វារជាបណ្តោះអាសន្ន ហើយខ្សែភាពយន្តជាច្រើនក៏ត្រូវបានពន្យារថ្ងៃចាក់បញ្ចាំងថែមទៀតផង ។
កាលពីពេលម្សិលមិញនេះរោងភាពយន្តជាច្រើនរបស់ប្រទេសមាឡេស៊ីក៏បានចេញសេចក្តីប្រកាស់បិទទ្វារផងដែរ ដោយសារតែមេរោគមួយនេះ ។ ដោយនៅក្នុងសារនោះរោងភាពយន្តក៏បានបញ្ជាកផងដែរថា ការបង្ខំចិត្តធ្វើបែបនេះគឺចេញពីការព្រួយបារម្មណ៍និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលរបស់ខ្លួន ហើយពួកគេសង្ខំយ៉ាងមុតមាំថាស្ថានភាពដ៏អាក្រក់មួយនេះនិងមានភាពធូស្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះ ។
មិនត្រឹមតែនៅប្រទេសម៉ាលេស៊ីមួយប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាច្រើននៅជុំវិញពិភពលោកក៏កំពុងតែធ្វើការបិទមួយរយៈដោយសារតែមេរោគដ៏សាហាវមួយនេះ ៕