នៅក្នុងថ្ងៃនេះមានព័ត៌មានជាច្រើនបានចែកចាយ Forward បន្តៗគ្នានៅសារជាសំឡេងតាមប្រព័ន្ធ Messenger ដោយបានបញ្ជាក់ថា នៅខាងច្បារអំពៅមានជនជាតិឥស្លាមដល់ទៅ ៤០នាក់ឆ្លងវីរុស Covis-19 ធ្វើឱ្យមានការផ្អើលបន្តៗគ្នា។
ជាក់ស្តែងពេលនេះសមាគមឥស្លាមកម្ពុជាបានចេញមុខបកស្រាយហើយថា មិនមានជនជាតិឥស្លាមដល់ទៅ ៤០នាក់កើតវីរុសនេះនោះទេ ដោយនៅក្នុងខណ្ឌច្បារអំពៅមានតែឥស្លាម ៧នាក់ប៉ុណ្ណោះ ដោយពេលនេះកំពុងតែស្ថិតនៅក្នុងការតាមដានរបស់គ្រូពេទ្យជំនាញហើយ។
តាមរយៈគណនីហ្វេសប៊ុក សេន សាណាស់ បានឱ្យដឹងថា៖ « #ជម្រាបសួរ
- ពត៌មាននេះជាពត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់នោះទេ ចំពោះបណ្តាFbមួយចំនួនថា សង្កាត់ព្រែកប្រា កើត 40រូប covid-19មិនពិត្យឡើយ ជាពត៌មានបំពុលសង្គម។
- បងប្អូនជនជាតិឥស្លាមរស់នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានចំនួន ៧នាក់ ក្នុងចំណោមបងប្អូនជនជាតិឥស្លាមក្នុងប្រទេសកម្ពុជា ដែលបានចូលរួមក្នុងពិធីអ៊ិជទីម៉ាក នៅជាយទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្ននេះក្រសួងសុខាភិបាលបានយកចិត្តទុកដាក់តាមដានពិនិត្យសុខភាព និងធ្វើតេស្តស្វែងរកជំងឺcovid-19 លើពួកគាត់ទាំងអស់គ្នា។ លទ្ធផលនៃការត្រួតពិនិត្យក្រសួងសុខាភិបាល នឹងប្រកាសជូនជាសាធារណៈ។
**យោងតាមរូបថតខាងក្រោមដែល ក្រុមសុខាភិបាលបានចុះផ្ទាល់ជាមួយបងប្អូនសាសនិកកាលពីម្សិលមិញ ម៉ោង 4:25នាទីល្ងាចដោយផ្ទាល់ ដូចបានជំរាបខាងលើ។
សហការ រួមសាមគ្គី ដើម្បីការពារសុខភាព សូមអរគុណ..!»៕