កាលពីរសៀលថ្ងៃអាទិត្យនេះ លោកប្រធានាធិបតី Trump បានប្រាប់ប្រជាជនអាមេរិកឱ្យបន្ធូរអារម្មណ៍កុំមានការភិតភ័យខ្លាំង ក្នុងពេលធ្វើសន្និសិទកាសែតជាមួយមន្ត្រីសុខាភិបាលដោយនិយាយថារដ្ឋបាលរបស់លោកមានការគ្រប់គ្រងខ្លាំងទៅលេីជំងឺរាតត្បាត Coronavirus ដែលបានឆ្លងដល់មនុស្សជាង 3000 នាក់នៅសហរដ្ឋអាមេរិកនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់ 61 នាក់។
លោក Trump បាននិយាយថា៖ « យើងទាំងអស់គ្នានឹងក្លាយជាមនុស្សអស្ចារ្យ យើងជាមនុស្សល្អ »។ ទោះយ៉ាងណាក្នុងអំឡុងពេលនៃសន្និសីទកាសែតដដែលនេះ សមាជិកក្រុមការងារនៃសេតវិមានបានបញ្ចេញទស្សនៈដ៏គួរឱ្យព្រួយបារម្ភចំពោះវិបត្តិដែលបង្កដោយជំងឺនេះ។
បណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូល បានមានប្រសាសន៍ថា“ អ្វីដែលអាក្រក់បំផុតគឺនៅខាងមុខយើង នៅពេលដែលរោងភាពយន្តនិងបារចាប់ផ្តើមបិទទូទាំងប្រទេស។
លោក Trump បានព្រមានថា COVID-19 ដែលបានសម្លាប់មនុស្សជាង 6000 នាក់នៅទូទាំងពិភពលោកគឺជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះមនុស្សវ័យចំណាស់ ក៏ដូចជាជាសារគំរាមកំហែងដល់យុវជនអាមេរិចផងដែរ ។ បន្ទាប់មកលោក Trump បានដេីរគេចចេញពីអ្នកកាសែតភ្លាមៗដោយបដិសេធមិនឆ្លេីយសំណួរពីអ្នកសារព័ត៌មាននោះទេ ដោយនិយាយថាគាត់ត្រូវជាប់រវល់ទទួលទូរស័ព្ទ ដោយទុកអោយលោក Mike Pence ដែលជាដឹកនាំក្រុមការងារនៃសេតវិមានមកឆ្លេីយសំនួរអ្នកកាសែតជំនួសគាត់វិញ ។
Chris Evans តារាសម្ដែងដែលហ្វេនសុទ្ធតែស្គាល់ថាជា Captain America បានធ្វេីការរិះគន់ប្រធានាធិបតីយ៉ាងខ្លាំង ហេីយបានច្រានចោលសកម្មភាពរបស់លោក Trump លើបណ្តាញសង្គម។
លោក Evans បានសរសេរថា៖ «ប្រធានាធិបតីទើបតែរត់ចេញពីឆាកសន្និសីទសារព័ត៌មានដ៏រង្គោះរង្គើដោយមិនឆ្លើយសំណួរគេសួរ អាមេរិកចង់បានចម្លើយ អាមេរិចចង់បានភាពជាអ្នកដឹកនាំ អាមេរិចមិនចង់បានប្រធានាធិបតីដែលរត់ចេញពីឆាកក្នុងពេលមានវិបត្តិទេហើយអនុញ្ញាតឱ្យលោក Mike Pence និយាយជំនួសទាំងអស់។ លោកបាននិយាយថា“ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរៀបចំផែនការហើយស្វែងរកព័ត៌មានដែលអាចជឿជាក់បាន” ។
កាលពីមុនតារា Avengers រូបនេះបានហៅប្រធានាធិបតី Trump ថាជា “ មនុស្សដែលមិនចេះនិយាយ” ហើយបានរិះគន់អ្នកគាំទ្រ Trump ដូចជា Tom Brady និង Kanye West ថា « ជាមនុស្សមិនស្គាល់ប្រវត្តិសាស្ត្រ និង មិនដែលអានសៀវភៅ »៕
ប្រភព៖ ពោតផ្ទុះ-PopcornKh