ក្តៅៗ ឃ្លាំងឡានមួយកន្លែងនៅស្ពានអាកាសផ្សារដីហុយ កំពុងតែឆាបឆេះខ្លាំងសុទ្ធតែឡានតម្លៃថ្លៃៗ (មានវីដេអូ)

ក្តៅៗ ពេលនេះកំពុងតែមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង ​នៅក្រុមហ៊ុនឡាន Mitsubishi ​ផ្នែកឃ្លាំងរថយន្ត នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្បែរស្ពានអាកាសផ្សារដីហុយ រាជធានីភ្នំពេញ។

ការឆាបឆេះនេះកើតឡើងប្រមាណជាម៉ោងជាង ​៣ ​រសៀល  ដោយដំណឹងដំបូង  ការឆាបឆេះនេះបណ្តាលមកពីការផ្ទុះហ្គាស ​ធ្វើឱ្យមានការឆាបឆេះ និងមានសំឡេងផ្ទុះជាខ្លាំងរហូតប៉ូលីសអគ្គិភ័យមិនហ៊ានចូលបាញ់ពន្លត់ជិតឡើយ ​ដោយការឆាបឆេះនេះធ្វើឱ្យមានការឆាបឆេះឡានទំនើបជាច្រើនគ្រឿង។

89516968_215102213230272_238080297894150144_n

Photo_2020 03 16_15 48 54

គួរឱ្យដឹងផងដែរថា ​រហូតដល់ម៉ោង ៤រសៀលនេះ ​អគ្គិភ័យនៅតែបន្តឆាបឆេះ ​ដោយក្រុមពន្លត់អគ្គិភ័យ កំពុងតែរកមធ្យោបាយដើម្បីចូលពន្លត់ឱ្យបានពិត ​ព្រោះតែស្ថានភាពគ្រោះថ្នាក់ដោយមានការផ្ទុះជាបន្តបន្ទាប់។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Photo_2020 03 16_15 48 54

90156373_800607467117627_2754374136221401088_n

90065872_504918040123987_6921614108475260928_n

90064775_946955319091425_3279104511410438144_n

90012287_1311147349076294_4525313775133261824_n

89516968_215102213230272_238080297894150144_n