៤ករណីថ្មីទៀត ជាជនជាតិខ្មែរឥស្លាម២នាក់ខេត្តព្រះវិហារ បុរសជនជាតិខ្មែរម្នាក់មកពីប្រទេសបារាំង និងកូនរបស់ជនជាតិបារាំងអាយុ៤ខែ មានវិជ្ជមាន Covid-19

ជាថ្មីម្តងទៀតហើយ ​ពេលនេះក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ប្រទេសកម្ពុជាបានរកឃើញ ​៤ករណីបន្ថែមទៀត ដែលមានផ្ទុកវីរុសកូរ៉ូណា ​Covid-19  គឺជាជនជាតិខ្មែរឥស្លាម២នាក់ នៅខេត្តព្រះវិហារ , បុរសជនជាតិខ្មែរម្នាក់ដែលទើបត្រលប់មកពីប្រទេសបារាំង និង កូនប្រុសអាយុ  ៤ខែ របស់ជនជាតិបារាំង អាយុ៣៥ឆ្នាំ។

ដោយជនជាតិខ្មែរឥស្លាម ២នាក់ ដែលរកឃើញថាមានផ្ទុកវីរុសនេះ ​ទើបតែត្រលប់មកពីចូលរួមពិធីសាសនានៅជិតទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី  ដោយចំនួនសរុបជនជាតិខ្មែរឥស្លាមចូលរួម ​១០នាក់ ​អ្នកមានតេស្តវិជ្ជមានតែ ​២នាក់ប៉ុណ្ណោះ។

ដូច្នេះបើគិតមកទល់យប់ថ្ងៃទី ​១៥ ​ខែមីនា ឆ្នាំ ២០២០ នេះ  កម្ពុជាបានរកឃេីញករណីជំងឺ​ COVID-19 សរុបចំនួ​ន​ ១២ករណី​ ហើយដោយបូកបញ្ចូលទាំង

-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ

​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ សុខភាពល្អ​ នៅសៀមរាប

-​ ៣​ ករណី​ ជនជាតិអង់គ្លេស​ (ស្រី២ករណី​ ប្រុស១​ករណី)​ ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ​ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ

-​ ១​ករណី​ ជនជាតិកាណាដា​ នៅភ្នំពេញ

​ -​ ១ករណី​ ជនជាតិ​ បែលហស្សិក​ នៅភ្នំពេញ

- ១ករណី បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ ​ដែលរកឃើញកាលពីព្រឹកថ្ងៃទី ​១៥ ​ខែមីនា  ឆ្នាំ ​២០២០ នេះ ៕

89722699_2442976879327520_1518151934182162432_n

90391666_2442976889327519_111709307640217600_n