ម៉ាឡេស៊ី ៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីទើបតែប្រកាសនៅលើគណនីធ្វីតធ័រផ្លូវការថាមានករណីថ្មីនៃ Covid-19 ចំនួន ១៩០ ករណីគិតត្រឹមថ្ងៃនេះ (១៥ មីនា) ដែលធ្វើឱ្យចំនួនសរុបកើនដល់ ៤២៨ ។
សេចក្តីបញ្ជាក់នៅលើធ្វីសធ័រពន្យល់ផងដែរថាភាគច្រើននៃករណីថ្មីគឺទាក់ទងទៅនឹងការប្រមូលផ្តុំគ្នានៅឯតំបន់ Masjid Sri Petaling។
ពួកគេក៏បានលើកឡើងផងដែរថាមាន ៩ ករណីកំពុងត្រូវបានព្យាបាលនៅឯអង្គភាពសង្គ្រោះបន្ទាន់ (ICU) ហើយមនុស្សចំនួន ៤២ នាក់បានជាសះស្បើយឡើងវិញ។
សេចក្តីថ្លែងការណ៍ជាផ្លូវការដែលចេញផ្សាយដោយក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថាការស៊ើបអង្កេតនិងការតាមរកអ្នកចូលរួមនៅឯការជួបជុំគ្នានៅតែកំពុងដំណើរការ។ ក្រសួងជំរុញឱ្យអ្នកចូលរួមដែលបានចូលរួមព្រឹត្តិការណ៍នេះត្រូវទាក់ទងភ្លាមៗទៅកាន់ការិយាល័យសុខាភិបាលដែលនៅជិតបំផុត។ អ្នកដែលបានចូលរួមព្រឹត្តិការណ៍នោះគឺនឹងត្រូវដាក់ដោយឡែកពីគេដើម្បីតាមដានសម្រាប់រយៈពេល 14 ថ្ងៃដោយចាប់ផ្តើមពីថ្ងៃចុងក្រោយដែលពួកគេបានចូលរួម ព្រឹត្តិការណ៍។
ទង្វើនេះក៏មានប្រសិទ្ធិភាពផងដែរសម្រាប់ការស៊ើបអង្កេតអ្នកជម្ងឺ (PUI) ដែលមិនបានអនុវត្តតាមលក្ខណៈវិនិច្ឆ័យដើម្បីឱ្យពួកគេចូលមន្ទីរពេទ្យ៕
ប្រភព ៖ Worldofbuzz