លោក Jack Ma មហាសេដ្ឋិជនជាតិចិន និងជាម្ចាស់ក្រុមហ៊ុន Alibaba បានចេញមុខម្តងទៀតហើយ ដើម្បីផ្តល់ជំនួយដល់ពិភពលោកក្នុងគ្រោះអាសន្នរោគរាតត្បាត Covid-19 ដោយបានបរិច្ចកម៉ាសចំនួន ១លានម៉ាស និងឧបករណ័តេស្ត Covid-19 ៥០ម៉ឺន ដល់សហរដ្ឋអាមេរិច។
ការផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្រោយពីមានការផ្ទុះឡើងនូវវីរុសរាតត្បាតមួយនេះ ដែលរាលដាលពាសពេញពិភពលោករហូតបានសម្លាប់អាយុជីវិតមនុស្សប្រមាណជា ៥០០០នាក់ទូទាំងពិភពលោក ហើយសូម្បីតែសហរដ្ឋអាមេរិចក៏មាននឹងកំពុងតែមានកង្វះខាតសម្ភារៈមន្ទីរពិសោធន៍ផ្សេងៗផងដែរ។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃសុក្រលោក Jack Ma ក៏បានបរិច្ចាកទឹកប្រាក់យ៉ាងច្រើនប្រមាណជា £31.6billion ផងដែរ សម្រាប់ការទប់ស្កាត់ការរាតត្បាតនេះ ដោយថ្មីៗនេះលោកក៏បានបរិច្ចាកម៉ាស និងឧបករណ៍ធ្វើតេស្តពិនិត្យ Covid-19 ជាច្រើនផងដែរ ដល់ប្រទេសរងគ្រោះជាច្រើនទៀតផងដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ និងប្រទេសប៉ែកអឺរ៉ុប ហើយរហូតមកដល់អាមេរិចនាពេលនេះ៕ Europe
ប្រភព៖ DailyMail