មនុស្សជាច្រើនទាំងអស់ក្រោមមេឃតែមួយមែនពិត តែសុទ្ធតែមានអត្តចរិតខុសៗគ្នា មានទាំងមនុស្សល្អ និងមនុស្សអាក្រក់។ ឯសណ្តានចិត្តមនុស្សខ្លះ ឬជាមនុស្សខ្លះមួយចំនួន ពិតជាមិនមែនអាស្រ័យតែលើចំណេះតែមួយមុខនោះទេ។
ជាក់ស្តែងបុរសទុរគតម្នាក់ ដែលគេដឹងថាមានសតិមិនសូវល្អផងនោះ ទទួលបានការកោតសរសើរ និងអាណិតស្រលាញ់ជាខ្លាំងចំពោះមនុស្សជាច្រើន ជាពិសេសអ្នករស់នៅម្តុំវត្តនាគវ័ន្ត ព្រោះដ្បិតតែខ្លួនហាក់មានជីវភាពក្រខ្សត់ និងមានសតិមិនគ្រប់ពិតមែន តែបែរជាមានទឹកចិត្តល្អ តែងជួយសម្រួលចរាចរណ៍ដែលមានភពកក់ស្ទះស្ទើរតែរាល់ថ្ងៃ។
គាត់ម្នាក់នេះគ្មានឋានៈគ្មានប្រាក់ខែ ហើយសតិមិនសូវល្អទៀត តែគាត់មានចិត្តចេះជួយសម្រួលចរាចរណ៍ជូនបងប្អូននៅតាមផ្លូវ ដូច្នេះប្រសិនជាបានជួបគាត់ សូមជួយជាថវិកាលុយកាក់ខ្លះៗដល់គាត់បានដើម្បីលើកទឹកចិត្ត៕