ចំណេះដឹងទូទៅ ៖ មនុស្សទូទៅដែលទទួលដំណេករាល់យប់តែងទទួលបានរឺបង្កើតនូវសុបិន្តមួយផ្ទាល់ខ្លួនដែលអ្នកខ្លះក៏សុបិន្តល្អ ឯអ្នកខ្លះទៀតក៏សុបិន្តអាក្រក់ តាមបញ្ហាក្នុងជីវិតអ្នករស់នៅសព្វថ្ងៃដែលខ្លួនបានឆ្លងកាត់ហើយកាលដែរ អ្នកសុបិន្តអាក្រក់ញឹកញាប់ វាកំពុងបង្ហាញអោយអ្នកមានការប្រុងប្រយត្ម័និងភ្ញាក់រលឹកឡើងវិញ។
ខាងក្រោមនេះជារូបភាពសុបិន្តអាក្រក់ទាំង៤ ដែលអ្នកធ្លាប់បានជួបដែលបាន បង្ហាញពីជីវិតអ្នកដែលកំពុងជួបបញ្ហាសព្វថ្ងៃក្នុងជីវិត ៖
១.សុបិន្តឃើញធ្លាក់ពីលើទីខ្ពស់រឺលង់ទឹក
សុបិន្តឃើញបែបនេះគឺមានន័យថាអ្នកកំពុងទទួលភារកិច្ចរឺប្រកបធ្វើកិច្ចការអ្វីមួយ ដែលស្ថិតក្នុងភាពព្រួយបារម្ភពីការងាររបស់ខ្លួន រហូតឈានដល់ការខ្លាចនឹងបរាជ័យ។
តាមចិត្តវិទ្យា បើអ្នកជាសុបិន្តឃើញបែបនេះ ញឹកញាប់ អ្នកគួរតែព្យាយាមជំនះរឿងទាំងអស់នោះ ដូចជាខំប្រឹងហែលអោយដល់ទីបំផុតរឺព្យាយាមកុំភ័យនៃការធ្លាក់ចុះពីទីខ្ពស់រឺពេលដែលអ្នកធ្លាក់ ខំប្រឹងហោះអោយខ្ពស់តាមដែលធ្វើបាន ។
ពេលដែលអ្នកងើបពីដំណេក អ្នកអាចទទួលបានអាការះធូរស្បើយជាងមុន។
២.សុបិន្តឃើញខ្លួនឯងដើរស្រាតតាមទីសាធារណៈ
ស្តាប់ទៅដូចអាក្រក់បន្តិច តែវាកំពុងបង្ហាញពីខ្លួនឯងផ្ទាល់ដែលសំបូរទៅដោយអាថ៌កំបាំងខ្លួនឯងជាច្រើន ដែលមិនហ៊ានបញ្ចេញទៅកាន់មនុស្សជុំវិញខ្លួន និងមនុស្សដ៏ទៃទៀត ដែលភ័យខ្លាចនិងខ្មាស់អៀននៃការទទួលយកការពិត
៣.សុបិន្តឃើញវង្វេងផ្លូវ
ការវង្វេងផ្លូវឬត្រូវជាប់នៅក្នុងកន្លែងអ្វីមួយដែលមិនច្បាស់លាស់ពិតប្រាកដគឺមានន័យ ថាអ្នកកំពុង ជួបបញ្ហានៃការសម្រេចចិត្តដ៏ស្រពិចស្រពិលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នក។
មនុស្សដែលយល់សប្តិឃើញបែបជាញឹកញាប់គឺបានបង្ហាញពី សំពាធផ្លូវចិត្ត គំនិត រូបកាយ ឬ ផ្លូវអារម្មណ៍ ដែលអ្នកទទួលបានតាមជីវិតជាក់ស្តែងប្រចាំថ្ងៃរបស់អ្នកស្ថិតក្នុងភាពមិនច្បាស់លាស់។
៤. យល់សប្តិគេដេញបាញ់ ឬចាប់
វាគឺជាសុបិនអាក្រក់មួយដែលមានន័យថា អ្នកកំពុងតែព្យាយាមរត់គេចចេញពីបញ្ហាមួយ ដែលអ្នកបានខំប្រឹងជៀសវាងប្រឈមមុខនឹងវា ឬអ្វីមួយកំពុងធ្វើឱ្យអ្នកមានអារម្មណ៍ថាទទួលបានការគំរាមកំហែង។
ហើយបើអ្នកយល់សុបិន្តឃើញបែបនេះញឹកញាប់វាក៏នឹងទាក់ទងខាងបញ្ហាផ្លូវចិត្ត និងអារម្មណ៍ដូចជាធុញថប់ ឬស្ត្រេសដោយសារភារកិច្ចដែលអ្នកធ្វើ ហើយអ្នកមានអារម្មណ៍ថាចង់គេចពីរឿងរ៉ាវទាំងអស់នោះ។
រក្សាសិទ្ធដោយ ៖ ក្នុងស្រុក