ស្អាតខ្លាំងណាស់ ផ្កាសាគូរ៉ា​ នៅភ្នំពេញ​ ! តែមួយឆ្នាំរីកតែម្តងគត់ មានបានទៅថតរូបលេងនៅ?

ដើមផ្កាសាគូរ៉ាជាច្រើនដើម  នៅក្នុងប្រទេសកម្ពុជា ​ត្រូវបានគេដឹងថា មានការឧបត្ថម្ភពីប្រទេសជប៉ុនកាលពីប៉ុន្មានឆ្នាំមុន ​ដោយមានការដាំជាច្រើននៅកន្លែងសំខាន់ៗនៅទីក្រុងភ្នំពេញ  ជាពិសេសគឺនៅបណ្តោយប្របតាមាត់ទន្លេមុខព្រះបរមរាជវាំងតែម្តង។

កន្លងមកច្រើនឆ្នាំ ​ដើមសាគូរ៉ាមានការរីកលូតលាស់ ​ខ្ពស់ត្រដែត ​និងមានលាស់ផ្កាស្រស់ស្អាតផងដែរ  ជារៀងរាល់ឆ្នាំ មានសម្រស់ស្រស់ស្អាតមិនចាញ់សាគូរ៉ានៅក្នុងប្រទេសជប៉ុនឡើយ ដោយផ្កាសាគូរ៉ានៅប្រទេសជប៉ុនដោយសារអាកាសធាតុត្រជាក់ជារៀងរាល់ឆ្នាំវានឹងរីកនៅខ្ទង់ខែ មករា ​និងរីកពេញលេញនៅក្នុងខែ មេសា។

87394597_2733279416720915_6766026259592904704_o

ដោយឡែកនៅក្នុងឆ្នាំនេះ ​ផ្កាសាគូរ៉ា នៅក្នុងប្រទេសកម្ពុជាយើងដោយសារតែអាកាសធាតុរាងក្តៅ ​វាបានចាប់ផ្តើមរីកបណ្តើរៗហើយ  លាយឡំនឹងផ្កាស្រស់ស្អាត ស្វាយ ផ្កាឈូក និង ស ចម្រុះគ្នា ​បង្កើតជាទស្សនីយភាពយ៉ាងស្ស់ស្អាតអស្ចារ្យគួរជាទីមនោរម្យ។

ដូច្នេះសម្រាប់អ្នកដែលចង់ទស្សនាផ្កាសាគូរ៉ារីក ​ដ៏ស្រស់ស្អាតមិនចាញ់ប្រទេសជប៉ុន ​សូមប្រញាប់រួសរាន់ទៅថតរូបលេងកម្សាន្តឱ្យលឿនបន្តិច ​ព្រោះតែផ្កាប្រភេទនេះ ​ទោះបីជាមានភាពស្រស់ស្អាតតែវាឆាប់រោយ និងជ្រុះធ្លាក់ដីណាស់ ​ដោយរយៈពេលវារីកត្រឹមតែ ២អាទិត្យប៉ុណ្ណោះ ៕

ប្រភពរូបភាព៖ Eco Vak Song

S Sakura

87494389_2733279306720926_1228524933450039296_o

87464238_2733279813387542_2406092601078841344_o

Cover Sakura

87701505_2733279023387621_4056084642380382208_o

87642316_2733279606720896_5074180612395368448_o

87495385_2733279206720936_7808904354114568192_o

87370053_2733279693387554_8319091321499287552_o

87371705_2733278926720964_5168883975552237568_o

87394597_2733279416720915_6766026259592904704_o

87367611_2733279110054279_100983726330085376_o