ពិភពលោកកាន់តែអភិវឌ្ឍធ្វើឲ្យរបស់របរគ្រប់សព្វ បច្ចុប្បន្នរមែងដាក់ឲ្យបញ្ជាទិញតាម Online ជាជាងធ្វើដំណើរទៅទិញដោយផ្ទាល់នៅឯហាងឬផ្សារទំនើប។
ក្រឡេកទៅប្រទេសម៉ាឡេស៊ីឯណោះវិញ កំពុងមានការការពេញនិយមពាក់ព័ន្ធនឹងការទិញយកទារកឬទិញកូនតាម Online ដោយតម្លៃយ៉ាងទាបបំផុតពី ១០០០០ រីងហ្គីតឬជាង ១៤០០ ដុល្លារអាមេរិកឡើងទៅ។
ដំណើរការនៃការបញ្ជាទិញអ្នកអាចចូលទៅកាន់បណ្តាញសង្គមហើយវាយពាក្យ 'Anak Angkat' ឬជាភាសាអង់គ្លេសមានន័យថា 'adopted child' នោះអ្នកនឹងឃើញមានការការបង្ហោះពាក់ព័ន្ធការលក់ទិញទារក ដែលមានតម្លៃជាមធ្យមចន្លោះពី ១០០០០០ ទៅ ២០០០០ រីងហ្គីតឬប្រហែល ១៤០០ ទៅ ២៨០០ ដុល្លារ។
ប្រសិនអ្នកសម្រេចចិត្តទិញចាំបាច់ត្រូវធ្វើការកក់លុយប្រមាណ ២០០០ ទៅ ៧០០០ រីងហ្គីតបន្ថែមទៀត ដើម្បីរត់ការសំបុត្រចេញពីមន្ទីរពេទ្យដែលម្តាយរបស់ទារកបានផ្តល់កំណើតឲ្យកូន។
ប៉ុន្តែក៏មានបញ្ហារកាំរកូសខ្លះ សោតយ៉ាងដូចជាស្រ្តីធ្លាប់មានបទពិសោធន៍លើការទិញទារក Online មួយរូប និយាយថាកន្លងទៅអ្នកស្រីបានចរចាតម្លៃគ្នារួចរាល់ហើយ ដោយថែមទាំងទៅទិញសម្ភារៈទារកទុកនៅផ្ទះថែមទៀត លុះចុះឡើងម្តាយដែលជាអ្នកត្រូវបង្កើតបែរជាថាមិនប្រគល់ឲ្យព្រោះអីមានគេដេញថ្លៃដាក់ឲ្យតម្លៃកល់ជាងហ្នឹងទៅវិញ៕
រក្សាសិទ្ធប្រែសម្រួល៖ Knongsrok