កាលពីខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ តារាចម្រៀងដ៏ឆ្នើមប្រចាំសហរដ្ឋអាមេរិចលោក justin bieber បានធ្វើការៀបពិធីមង្គលការជាផ្លូវការជាមួយនិងអ្នកនាង Hailey Rhode Bieber ក្រោយពេលដែលលោកនិងតារាចម្រៀងស្រីកញ្ញា Selena Gomez បានបែកគ្នា ។ ហើយខាងក្រោមនេះគឺជាបទពិសោធន៍ស្នេហាខ្លះៗនៅក្រោយពីជីវិតជាប្តីប្រពន្ធរបស់ពួកគេ ។
ចាប់តាំងពីរៀបការរួចមក មែនហើយខ្ញុំនិងប្រពន្ធខ្ញុំគឺពួកយើងតែងតែធ្វើរឿងលើគ្រែជាមួយគ្នារៀងរាល់ថ្ងៃ ហើយចំពោះទំលាប់របស់ពួកយើងរាល់ថ្ងៃបើនិយាយទៅគឺជារឿងដ៏អស់សំណើចមួយខ្លាំងណាស់ ពួកយើងចូលចិត្តមើលរឿង មើលកម្មវិធីកំសាន្ត ហើយពួកយើងក៏ចូលចិត្តធ្វើរឿងដែលលើសពីនេះដែលជារឿងរបស់គូរស្នេហ៍តែងតែធ្វើនោះផងដែរ ។
មែនបើស្តាប់ទៅវាគឺជារឿងមួយដ៏សប្បាយរីករាយ តែខ្ញុំសូមប្រាប់ទៅដល់អ្នកគ្រប់គ្នាថាអាពាហ៍ពិពាហ៍គឺមិនមែនជារឿងមួយដែលងាយស្រួលហើយសប្បាយរីករាយរហូតនោះទេ ។
ហេតុអ្វីយើងមិនសាកគិតលមើលថាប្រសិនបើវាជារឿងមួយដែលងាយស្រួលសួថាតើហេតុអ្វីគ្រប់គ្នាមិនព្រមស្វែងរកវាមុនអ្វីៗទាំងអស់ទៅ ហេតុអ្វីគ្រប់គ្នាមិនព្រមរៀបអាពាហ៍ពិពាហ៍ទាំងដែលខ្លួននៅមានវ័យក្មេងទៅ ។គ្រប់គ្នាត្រូវចាំថានៅក្រោយពេលដែលអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់ ភាពទទួលខុសត្រូវរបស់អ្នកក៏កើតឡើងមួយកម្រិតទៀត ហើយអ្នកនិងត្រូវទៅស្វែងរកអ្វីផ្សេងមកផ្គត់ផ្គង់គ្រួសាររបស់អ្នក ហើយនៅពេលដែលអ្នកមានកូននោះអ្នកក៏ត្រូវធ្វើការខំប្រឹងប្រែងរកស៊ីដើម្បីចិញ្ចឹមវាថែមទៀតផង ។
មុនពេលដែលអ្នកជ្រើសរើសគូរអនាគត អ្នកត្រូវប្រាកដថាម្នាក់នោះហើយគឺជាមនុស្សដែលអ្នកស្រលាញ់ ហើយក៏ត្រូវប្រកដថាពួកអ្នកនិងអាចសាងគ្រួសារមួយដែលពោពេញទៅដោយសេចក្តីសុខបាន ។ ហើយអ្វីដែលសំខាន់់នោះគឺក្រោយពេលដែលអ្នកជ្រើសរើសវាហើយអ្នកនិងមិនសោកកស្តាយអស់មួយជីវិត ៕