មួយរយៈពេលកន្លងមកនេះមេរោគថ្មីដែលមានឈ្មោះថា Corona Virus កំពុតែវាយលុកពាសពេញពិភពលោក ជាពិសេសប្រទេសចិនទាំងមូល ។
ដោយសារតែជំងឺដ៏កាចសាហាវមួយនេះហើយទើបធ្វើអោយទីផ្សារធំៗដែលមានប្រភពមកពីប្រទេសចិនត្រូវបានបទទ្វាទាំងស្រុង ហើយរោងភាពយន្តក៏ត្រូវបានផ្អាកដំណើរការជាបណ្តោះសាសន្នផងដែរ ។
កាលពីពេលកន្លងទៅលោក Daniel Craig ដែលជាតារាសម្តែងក្នុងខ្សែភាពយន្ត James Bond : No Time To Die មានភារកិច្ចត្រូវចុះត្រូវប្រទេសចិនដើម្បីចូលរួមកម្មវិធីសម្ភោធខ្សែភាពយន្តនៅទីនោះ ប៉ុន្តែដោយសារតែបញ្ហារដ៏ធំបែបនេះហើយទើបធ្វើអោយគ្រប់យ៉ាងមានការរំសាយចោលដោយ ។ មិនត្រឹមតែខ្សែភាពយន្តមួយនេះប៉ុណ្ណោះទេ ខ្សែភាពយន្តជាច្រើនរបស់ប្រទេសចិនដែលផលិតហើយត្រៀមនិងធ្វើការចាក់បញ្ចាំងក៏ត្រូវបានផ្អាកជាផ្លូវការ ហើយចំពោះដៃគូរសហការនៅតាមប្រទេសផ្សេងៗដែលត្រៀមនិងយកខ្សែភាពយន្តជាច្រើនពីប្រទេសចិនទៅចាក់បញ្ចាំងក៏ត្រូវបានផ្អាកផងដែរ ។
នេះជាសោកនាដកម្មដ៏ធំមួយសម្រាប់ពិភពលោកដែលត្រូវមកជួបនិងរឿងដែលអាក្រក់បែបនេះ សង្ឃឹមថាគ្រប់យ៉ាងនិងល្អឡើងវិញនៅក្នុងពេលឆាប់ៗខាងមុខនេះ ៕