មានមនុស្សជាច្រើនតែងនិយាយថា មនុស្សបែកគ្នាហើយមិនអាចត្រលប់មករកគ្នាវិញបានទេ ឬក៏មិនគួរត្រលប់មករកគ្នាវិញឡើយ ព្រោះបែកគ្នាហើយ ក៏ចែកផ្លូវគ្នារកថ្មីរៀងៗខ្លួនគឺល្អជាង។ ជាការពិត បែកគ្នាហើយ កុំឱ្យត្រលប់មកសាងស្នេហាជាមួយគ្នាវិញទៀតអី ព្រោះវាគ្មានតម្លៃ គ្មានន័យអ្វីទៀតទេ។
ត្រូវហើយ អ្នកមិនគួរត្រលប់រកសង្សារចាស់ ក៏ព្រោះតែស្នេហាចាស់មិនល្អ ក៏មិនមានអ្វីដែលគួរឱ្យចង់វិលត្រលប់ទៅរកគ្នាវិញនោះឡើយ។ ប៉ុន្តែសម្រាប់ដៃគូខ្លះ មនុស្សខ្លះគេជាដៃគូដ៏ល្អ ហើយក៏ស្រឡាញ់គ្នាខ្លាំងណាស់ ហើយការដែលបែកគ្នា ក៏ព្រោះតែមានបញ្ហាមិនសមគួរ មិនគប្បី ឬបង្ខំបែកគ្នាទាំងចិត្តនៅស្រឡាញ់ ដូច្នេះ គួរតែត្រលប់រកគ្នាវិញ ចាប់ផ្ដើមម្ដងទៀត ហើយសាងទំនាក់ទំនងសាងទំនុកចិត្តឱ្យរឹតតែល្អជាងលើកមុន។
ការវិលត្រលប់រកគ្នាវិញម្ដងទៀត ត្រូវគិតឱ្យបានល្អ ទំនាក់ទំនងដែលចាប់ផ្ដើមជាថ្មី ត្រូវចាប់ផ្ដើមឱ្យល្អ អ្វីដែលជាបញ្ហានាំឱ្យបែកគ្នាកាលពីមុន ត្រូវព្យាយាមចៀសវាងឱ្យបាន កុំឱ្យដានចាស់ ក្លាយជាបញ្ហា នាំឱ្យស្នេហានេះប្រេះឆាជាថ្មីអី អ្វីៗត្រូវតែប្រសើរជាងកាលមុន៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ