ចង់សម្រាកកម្សាន្តសប្បាយថ្ងៃចុងសប្តាហ៍ តែគ្មានពេលវេលាគ្រប់គ្រាន ហើយខ្លាចផ្លូវឆ្ងាយមែនទេ? មិនបាច់បារម្ភទេ មានកន្លែងកម្សាន្តច្រើនណាស់ ដែលបើកក្បែរៗភ្នំពេញៗនេះ ជាពិសេសគឺទឹកដីខាងច្បារអំពៅ។ ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំរមណីយដ្ឋានថ្មីមួយកន្លែងដែលទើបតែបើកថ្មី តែមានការពេញនិយម នោះគឺ « រមណីយដ្ឋាន សួនមនោរម្យ » ។
« រមណីយដ្ឋាន សួនមនោរម្យ » ជារមណីយដ្ឋានបើកថ្មី ដែលទើបបើកដំណើរការនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០២០ ប៉ុណ្ណោះ តែត្រូវបានអ្នកមកកម្សាន្តពោលសរសើរគ្រប់គ្នាថា ជាទីតាំងដែលមានការរៀបចំស្អាតបាត សម្បូរកន្លែងថតរូប មានកញ្ចុះសម្រាប់អង្គុយកម្សាន្តលេងទទួលទានអាហារឆ្ងាញ់ៗបែបជនបទ លាយឡំនឹងខ្យល់បក់ត្រសៀកគួរជាទីមនោរម្យផងដែរ។
គួរឱ្យដឹងផងដែរថា « រមណីយដ្ឋាន សួនមនោរម្យ » មានទីតាំងស្ថិតនៅផ្លូវជាតិលេខ ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 017 638 638 / 093 637 637 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Monorom Garden - រមណីយដ្ឋាន សួនមនោរម្យ