ពិតជាពិសេសណាស់ ឆាប់ៗនេះការសម្តែងរបាំបុរាណ រឿង ព្រះអនរុទ្ធព្រះនាងឱស្សា នឹងធ្វើការលើកសម្តែងជូនប្រិយមិត្ត ពិសេសកូនខ្មែរនាពេលឆាប់ៗខាងមុខនេះហើយ នៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី ២៧ ២៨ និង ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ។
សំបុត្រនៃការសម្តែងនេះ ត្រូវបានចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះហើយ ដោយសំបុត្រមានលក់ចាប់ពីម៉ោង ១១ ដល់ម៉ោង ៦ល្ងាច នៅសាលសន្និសីទចតុម្មុខ មានតម្លៃ100,000 រៀល / 40,000 រៀល និង 20,000 រៀល។
គួរឱ្យដឹងផងដែរថា សម្រាប់សំបុត្រដែលនឹងធ្វើការដាក់លក់ដំបូងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នៅសាលសន្និសីទចតុម្មុខ ចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៦ល្ងាច ការទិញសំបុត្រចំនួន២សន្លឹក នឹងមានការផ្តល់ជូនផ្កាកូឡាបនៃក្តីស្រឡាញ់ជូនលោកអ្នកចំនួនមួយទងនៅថ្ងៃក្តីស្រលាញ់នេះ។
សូមប្រិយមិត្ត បងប្អូនខ្មែរ ចូលរួមផ្តល់ក្តីស្រឡាញ់តាមរយៈការលើកទឹកចិត្ត ដោយការទិញសំបុត្រចូលទស្សនាឱ្យបានច្រើនកុះករ ដើម្បីគាំទ្រសិល្បៈវប្បធម៌ខ្មែរដ៏ពិសេសអស្ចារ្យនេះ៕