នៅក្នុងសាច់រឿងនីមួយៗ តែងតែត្រូវបានគេដឹងថាមានបង្កប់នូវការអប់រំ និងផ្តល់ពុទ្ធិដល់មនុស្សឱ្យចេះគិតពិចារណា ឬលាក់បង្កប់សារអាថ៌កំបាំងនៅក្នុងសាច់រឿងទាំងមូល ដែលទាមទារឱ្យអ្នកទស្សនាត្រូវគិត ស្វែងយល់ និងវិភាគឱ្យស៊ីជម្រៅបំផុត។
ជាក់ស្តែងខ្សែភាពយន្តបរទេសជាច្រើនក៏បានបង្ហាញសារជាច្រើនស្តីពីពិភពលោកនាពេលអនាគត ដោយរឿងខ្លះ យកតាមគម្ពីរ Bible ដែលនិយាយពីវិនាសកម្មពិភពលោកនៅថ្ងៃអនាគត ពីបាតុភូតធម្មជាតិ ឬអាចនិយាយបានថាទំនាយធម្មជាតិដាក់ទោសទៅលេីមនុស្សវិញ ពេលដែលមនុស្សយេីងបំផ្លាញធម្មជាតិ ធម្មជាតិនឹងបំផ្លាញមនុស្សវិញដូចគ្នា បើប្រៀបធៀបនឹងជំនឿប្រទេសកម្ពុជា ចាស់ៗតែងតែនិយាយពីភ្លើងឆេះកាល និងការផ្លាស់ប្តូរសាសនានេះជាដើម។ ដោយរឿងភាគច្រើនតែងតែនិយាយពីការបាត់បង់មនុស្សជាតិ ការដាក់ទោសនៃធម្មជាតិ ការលុបបំបាត់ជាតិសាសន៍ពាក់កណ្តាល ឬការបង្កើតពិភពលោកថ្មីមនុស្សថ្មីជាដើម។
តោះ មកតាមដានខ្សែភាពយន្តមួយចំនួនដែលសុទ្ធសឹងតែបង្ហាញពីវិនាសកម្មនៃការដាក់ទោសរបស់សាសនា និងធម្មជាតិ ដែឡរឿងហេតុខ្លះបានកើតឡើងរួចមកហើយ ឯរឿងខ្លះគេប៉ាន់ស្មានថាអាចកើតឡើងនាពេលអនាគត ដូចខាងក្រោមនេះ ៖
១. Bird Box
គឺជារឿងបែបរន្ធត់ថ្មីមួយដែលប្លែកពីរឿង Horror ដ៏ទៃដែលយេីងធ្លាប់មេីល ដែលនិយាយពីបាតុភូតធម្មជាតិមួយ អោយតែអ្នកណាបេីកភ្នែកសម្លឹងមេីល គឺដឹងតែស្លាប់ ប្រៀបដូចមនុស្សត្រូវខ្មោចចូល លែងដឹងខ្លួនឯង ហេីយក៏សំលាប់ខ្លួនតែម្ដង បេីអ្នកនោះកំពុងកាន់កន្ត្រៃ ដឹងតែយកកន្ត្រៃចាក់ខ្លួនឯង បេីអ្នកនោះកំពុងកាន់កាំភ្លេីង ដឹងតែយកកាំភ្លេីងបាញ់ខ្លួនឯង ។
អ្នកខ្លះមិនទាន់យល់រឿងហ្នឹង ថាអាហ្នឹងស្អីគេ ហេតុអីបានសាហាវម៉េះ គ្រាន់តែមនុស្សសម្លឹងមេីលចំវា ដឹងតែសំលាប់ខ្លួនឯង ចុះហេតុអីមានមនុស្សអាក្រក់មួយក្រុម អត់មានបិទភ្នែកអីទេ ម៉េចក៏នៅរស់?
តាមពិតរឿងនេះគេយកតាមគម្ពីរ Bible ដែលនិយាយពីវិនាសកម្មពិភពលោកនៅថ្ងៃអនាគត ពីបាតុភូតធម្មជាតិ ឬអាចនិយាយបានថាទំនាយធម្មជាតិដាក់ទោសទៅលេីមនុស្សវិញ ពេលដែលមនុស្សយេីងបំផ្លាញធម្មជាតិ ធម្មជាតិនឹងបំផ្លាញមនុស្សវិញដូចគ្នា ។
✨✨អត្ថន័យនៃរឿង Bird Box នេះគឺមានភាពស្រដៀងគ្នាបែបនេះឯង វាជាបាតុភូតធម្មជាតិចម្លែកម៉្យាង នៅពេលដែលមនុស្សសម្លឹងមេីលទៅវា មនុស្សទាំងនោះនឹងសម្លាប់ខ្លួនឯង វាប្រៀបដូចជាធម្មជាតិចង់សំអាតជីវិតមនុស្សទាំងអស់ អោយអស់ពីផែនដី ហេីយចាប់ផ្ដេីមសារជាថ្មីឡេីងវិញ ។ ចំណែកពួកមនុស្សមួយក្រុមដែលមិនបានរុំភ្នែករឺបិទភ្នែកនោះ គឺពួកគេសុទ្ធតែជាមនុស្សឆ្កួត រឺ រោគចិត្ត នៅពេលដែលមនុស្សរោគចិត្តទាំងនោះសម្លឹងទៅបាតុភូតមួយនោះ ពួកគេអត់សំលាប់ខ្លួនទេ តែពួកគេនឹងតាមរកអ្នកដែលនៅរស់ ចាប់អោយបេីកភ្នែក ។ និយាយអោយស្រួលយល់ ពួកមនុស្សរោគចិត្តទាំងនោះប្រៀបបានដូចកូនអុកដែលគេប្រេី។
នៅឈុតចុងបញ្ចប់នៃសាច់រឿង ពេលដែលម្ដាយនិងកូនពីរនាក់ទៅដល់ មណ្ឌលពិការភ្នែក ពួកគេបានដេីរចូលទៅក្នុងមណ្ឌលនោះ គឺមានតែអ្នកពិការភ្នែក និងអ្នកគ្រូពេទ្យម្នាក់ ដែលពួកគេរស់នៅក្រោមម្លប់ដេីមឈេីដល់ត្រជាក់ត្រជុំជាមួយសម្លេងសត្វចាបយំយ៉ាងក្រលួច ដែលជាទីស្នាក់អាស្រ័យបែបធម្មជាតិពិតៗ ទីនោះហេីយដែលពួកគេបានគេចផុតពីបាតុភូតចម្លែកមួយនោះ ។ កន្លែងនេះអ្នកដឹកនាំរឿងចង់បង្ហាញអោយយេីងឃេីញថា មនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ មនុស្សត្រូវរស់នៅក្រោមធម្មជាតិដ៏ត្រជាក់ត្រជុំ ចំណែកកូនប្រុសស្រីពីរនាក់ដែលគ្មានឈ្មោះ ម្ដាយហៅកូនទាំងពីរថា Boy និង Girl គឺគេចង់បង្ហាញថា កូនពីរនាក់នេះគឺជាអ្នកកសាងអនាគតថ្មី ពួកគេប្រៀបបានដូចជា King and Queen ដែលពិភពលោកនេះនឹងត្រូវចាប់ផ្ដេីមពីឆ្នាំ 0 មកវិញ ចាប់ផ្ដេីមដោយក្មេងពីរនាក់នេះ ដូច Adam និង Eva ចឹងឯង ។
២. A Quiet Place
គឺជាសាច់រឿងដែលនិយាយពីពិភពលោកឆ្នាំ ២០២០ ដែលមានសត្វចម្លែកដ៏កាចសាហាវតាមសម្លាប់មនុស្ស។ សត្វចម្លែកនោះគ្មានភ្នែកទេ ដូច្នេះវាអាចដឹងថាមនុស្សនៅទីណាបាន គឺតាមរយៈសំឡេងតែប៉ុណ្ណោះ។ ហេតុនេះ ដើម្បីរក្សាជីវិតឱ្យគង់ គឺហាមបញ្ចេញសំឡេងឱ្យសោះ។ គ្រួសាររបស់តួឯកស្រីនៅសល់គ្នា៥នាក់ ឪពុកម្តាយ និងកូនៗ ហើយចង្រៃអី តួឯកស្រីនេះក៏ត្រូវមកពរពោះត្រៀមឆ្លងទន្លេទៀត។
សាច់រឿងនេះគេក៏បាននិយាយតៗគ្នា ជាសាច់រឿងដែលនិយាយអំពីការទស្សន៍ទាយតាមបែបសាសនា និងវិនាសកម្មនៃពិភពលោកនាថ្ងៃអនាគតផងដែរ ដែលអាចបណ្តាលមកពីជនទុច្ចរិត ឬសត្វចម្លែកក្រៅភពដែលមកគ្រប់គ្រងផែនដី ហើយអ្នកដែលអាចរស់នៅបាន គឺជាអ្នកដែលស៊ូទ្រាំបិទមាត់មិននិយាយ ឬតវ៉ាអ្វីទាំងអស់។
៣. Noah
និយាយពីបុរសម្នាក់ដែលបានសាងសង់សំពៅមួយដ៏ធំដេីម្បីសង្គ្រោះជីវិតសត្វ តែតួអង្គម្នាក់នេះមិនធ្វើការសង្គ្រោះជីវិតមនុស្សទេ ដោយ Noah ជឿលេីព្រះ ដូច្នេះគាត់ដឹងមុនថា បន្តិចទៀតនឹងមានទឹកជំនន់មួយដ៏ធំ ដែលនឹងជន់លិចផែនដីនេះ នេះជាទំនាយរបស់ព្រះ ដេីម្បីសំអាតពួកស្មោគគ្រោកឱ្យអស់ពីផែនដី ហេីយចាប់ផ្ដេីមជិវិតសារជាថ្មី។
៤. Avengers: Age of ultron និង Infinity War
ជារឿងដែលតួចិត្តអាក្រក់ Ultron មានគំនិតដូច Noah បេះបិទ ពេលដែលគាត់លឺសំដីមនុស្សនិយាយថា ចង់បានសុខសន្តិភាព តែអ្វីដែល Ultron មេីលឃេីញកន្លងមកគឺមានតែសង្គ្រាមដែលមនុស្សជាអ្នកបង្កឡេីង បំផ្លាញធម្មជាតិ ហេីយបែរជាមកនិយាយថា ចង់បានសន្តិភាព ? ពេលនោះហេីយដែល Ultron មានគំនិតដូច Noah ដោយគាត់ចង់កំចាត់ជីវិតមនុស្សលេីផែនដីទាំងអស់ ហេីយចាប់ផ្ដេីមសារថ្មីឡេីងវិញពីឆ្នាំទី ០ ។ ចំណែក Thanos បានកំចាត់ជីវិតគ្រប់ចក្រវាលទាំងអស់អោយនៅសល់តែ 50% ដេីម្បីចៀសវាងពីបញ្ហាកំណេីនប្រជាជន ព្រោះមនុស្សកេីតកាន់តែច្រេីន ការបំផ្លាញធម្មជាតិក៏កាន់តែកេីន ហេីយបញ្ហាកង្វះចំណីអាហារក៏នឹងកេីតឡេីងនៅពេលអនាគត។
៥. Aquaman
រឿងមួយនេះក៏បាននិយាយពីបញ្ហាធម្មជាតិនេះដែរ មនុស្សបានបង្ហូរទឹកស្អុយចូលសមុទ្រ ចោលសំរាមទៅក្នុងសមុទ្រ ដែលធ្វេីអោយប៉ះពាល់ដល់ជីវិតសត្វដែលរស់នៅក្នុងសមុទ្រ បំផ្លាញជំរកដ៏ស្អាតស្អំរបស់មច្ឆា។ ហេតុផលនេះហេីយ ដែលធ្វេីឱ្យស្ដេច Orm មានការខឹងសម្បារ និងស្អប់ពួកមនុស្សជាខ្លាំង ព្រះអង្គក៏ធ្វេីឱ្យមានទឹកជំនន់លិចលង់ទីក្រុង ហេីយទឹកជំនន់នោះក៏បានពាំនាំនូវសំរាមពីក្នុងសមុទ្រជះឡេីងទៅលេីគោកវិញ ។
៦. 2012 របស់ Hollywood និងរឿង Tidal Wave របស់កូរ៉េ
ទាំង២រឿងនេះ សុទ្ធសឹងតែជារឿងបែបវិនាសកម្ម គ្រោះមហន្តរាយរលក Tsunami ដែលកើតមកលើផែនដី ហើយទីបំផុតរលកយក្សនេះពិតជាបានបំផ្លាញប្រទេសមួយចំនួនមែន ហើយអនាគតវាអាចនឹងកើតឡើងជាបន្តបន្ទាប់ផងដែរ។
សាច់រឿងនេះគេក៏បានបង្ហាញពីទង្វើមនុស្សមួយចំនួនផងដែរ ដែលបំផ្លាញបរិស្ថាន បំផ្លាញភពផែនដី ដែលជាហេតុនៃឱ្យធម្មជាតិដាក់ទោសជាគ្រោះធម្មជាតិត្រលប់មកវិញបែបនេះ។
៧. The Flu
នេះគឺជា សាច់រឿង ដែលគេតម្រូវឲ្យពាក់ម៉ាសការពាររោគផ្តាសាយ ព្រោះវាអាចឆ្លងតាមខ្យល់ដង្ហើម ដោយរឿងនេះគេបានជម្លៀសមនុស្សចេញពីទីក្រុងខ្ទេច ទុកតែអ្នកឆ្លងមេរោគប៉ុណ្ណោះ។
រឿងនេះបានបង្ហាញពីពិភពលោកបច្ចុប្បន្ន ដែលជីវិតមនុស្សសុទ្ធតែប្រឈមនឹងគ្រោះថ្នាក់ និងការបាត់បង់ជីវិតរាល់ថ្ងៃ ដោយកន្លងមកពិភពលោកក៏បានកើតឡើងជំងឺឆ្លង និងវីរុសជាបន្តបន្ទាប់ដូចជា SAR MERS រួមទាំង CoronaVirus បច្ចុប្បន្ន។ តាមសារព័ត៌មានជាច្រើនបានបង្ហាញថា វីរុសភាគច្រើនបណ្តាលមកពIធម្មជាតិ ក្រោមការបំផ្លាញពីមនុស្សជាតិ ដូចជាការកាប់បំផ្លាញព្រៃឈើ ការបំផ្លាញបរិស្ថានធ្វើឱ្យពិភពលោកប្រែប្រួល អាកាសធាតុផ្លាស់ប្តូរ នាំយកមេរោគ ឬវីរុសដែលបានបង្កក់ទុករាប់សិបឆ្នាំរីករាលដាលឡើងវិញជាថ្មី។
សរុបសេចក្តីមក មានខ្សែភាពយន្តជាច្រើនទៀត សុទ្ធសឹងតែលើកឡើងពីគ្រោះធម្មជាតិស្តែងចេញពីទង្វើរបស់មនុស្សជាតិតែម្តង បើទោះបីជារឿងទាំងនេះជារឿងពិត ឬមិនពិតយ៉ាងណាក៏ដោយ តែបើមើលទៅលើធម្មជាតិ និងពិភពលោកសព្វថ្ងៃ ប្រសិនជាអ្នកចង់រស់នៅឱ្យមានសុខសន្តិភាព មិនចង់ឱ្យកូនចៅជំនាន់ក្រោយកេីតមករស់នៅក្នុងភាពកខ្វក់ សូមចូលរួមថែរក្សា និងស្រលាញ់ធម្មជាតិ ទាំងអស់គ្នា នោះធម្មជាតិនឹងផ្ដល់ឱ្យអ្នកវិញនូវភាពស្រស់ថ្លាដូចគ្នា៕
រក្សាសិទ្ធ៖ ក្នុងស្រុក