រឿងដ៏អស្ចារ្យមួយក្នុងប្រទេសថៃដែលបង្ហាញពីទឹកចិត្តដ៏ល្អរបស់បុរសម្នាក់ ដែលបានស្កាត់ទៅទិញត្រីទម្ងន់ ២០ គីឡូក្រាម ពីក្រុមអ្នកនេសាទ ហើយយកទៅព្រលែងវិញនៅឯវត្ត។
ជាសារអប់រំចិត្តមួយដែលផ្ទុះខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុកប្រទេសថៃ ដោយត្រីទម្ងន់ ២០ គីឡូក្រាមនោះថែមទាំងកំពុងមានកូនពពោះថែមទៀត ហើយកម្លោះចិត្តធម៌បានយកទៅព្រលែងនៅឯវត្ត លុះមួយសន្ទុះក្រោយមកស្រាប់តែត្រីហែលត្រលប់មកក្បែរច្រាំងវិញសម្លឹងឆ្មក់ៗទៅមុខអ្នកព្រលែង ដូចជាការចង់អរគុណដល់ចិត្តធម៌របស់បុរសរូបនោះអ៊ីចឹង។
នេះជាអំពើល្អមួយដែលគ្រប់គ្នាគួរយកគំរូតាម ដោយការធ្វើបុណ្យព្រលែងសត្វក្នុងទឹកបែបនេះ គឺបានបុណ្យច្រើន ហើយកាន់តែបានបុណ្យច្រើនទៀតនោះ គឺព្រលែងសត្វដែលកំពុងពពោះ ព្រោះយើងជួយបានទាំងជីវិតកូន និងមេរបស់វា៕