នៅសល់តែរយៈពេល១សប្តាហ៍ទៀត ពិធីបុណ្យនៃសេច្តីស្រលាញ់ ដែលជាពិធីបុណ្យមួយសម្រប់គ្រប់គ្នាបង្ហាញនៃក្តីស្រលាញ់របស់ខ្លួនទៅកាន់មនុស្សគ្រប់គ្នាដែលនៅជុំវិញ ពិធីបុណ្យមួយនេះកំពុងមានឥទ្ទិពលខ្លាំងនៅកាន់មនុស្សទៅកាន់មនុស្សគ្រប់គ្នាជាពិសេសទៅលើយុវវ័យគ្រប់រូប ។
តោះពេលនេះ ក្នុងស្រុក សូមណែនាំខ្សែភាពយន្តខ្លះៗដែលល្អសម្រាប់ទស្សនានៅក្នុងរដូវកាលបុណ្យនៃក្តីស្រលាញ់មួយនេះ ។
ទី១ princess switch
( ខ្សែភាពយន្តមួយនេះត្រូវបានបញ្ចេញកាលពីឆ្នាំ ២០១៨ដែលជាខ្សែភាពយន្តរ៉ូមែនទិចមួយរបស់ក្រុមហ៊ុន Netflix ខ្សែភាពយន្តមួយនេះនិយាយអំីព ព្រះនាងម្ចាស់មួយអង្គដែលទ្រង់មានភាពធុញទ្រាន់ជាមួយនិងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ហើយអ្វីដែលកាន់តែសំខាន់នោះគឺ ព្រះនាងម្ចាស់មានមុខមាត់ស្រដៀងទៅនិងមនុស្សម្នាក់ទៀតដែលមានមុខមាត់ដូចនិងព្រះនាងម្ចាស់បេះបិទ ប៉ុន្តែម្នាក់នោះគ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះ ។ ក្រោយមកពួគគេក៏បានផ្លាស់ប្តូរជីវិតរស់នៅរបស់គ្នាទៅវិញទៅមក ។ ហើយការធ្វើបែបនេះគឺបានធ្វើអោយពួកគេជួបជាមួយនិងមនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត ។
ទី២ Always Be My Maybe
ខ្សែភាពយន្តមនោសញ្ចេតនាលាយកំប្លែងសើចចុកពោះមួយនេះត្រូវបានដាក់បង្ហាញនៅក្នុង Netflix ដំបូងកាលពីខែឧសភា កន្លងទៅនេះ ។ ខ្សែភាពយន្តនេះនិយាយអំពី បុរសនារី២រូបដែលពួកគេសុទ្ធសឹងតែជាមិត្តសម្លាញ់និងគ្នាកាលពីកុមារភាព ប៉ុន្តែពេលវេលាក៏ចេញតែកន្លងផុតទៅយ៉ាងលឿន ដែលជាហេតុធ្វើអោយពួកគេទាំង២បានបែកគ្នា ។ ការបែកគ្នានេះបានធ្វើអោយពួកគេទាំង២ត្រូវមកជួបនៅជីវិតដ៏វែងឆ្ងាយរៀងខ្លួន ប៉ុន្តែដូចអ្វីដែលគេបាននិយាយអញ្ចឹង បើជាគូរមុននិងក្រោយគង់តែជួបគ្នាជាក់ជាមិនខាន ហើយទីបំផុតពួកគេទាំង២ក៏បានជួបគ្នាវិញម្តងទៀត ហើយដោយសារតែអនុស្សារីយ៍កាលពីកុមាររភាពយ៉ាងល្អផងនោះទើបធ្វើអោយពួកគេមានសម្ព័ន្ធភាពមួយដែលលើសពីមិត្តភក្តិធម្មតា ។
ទី៣ After
ខ្សែភាពយន្តរ៉ូមែនទិចមួយនេះត្រូវបានចាក់បញ្ចាំងនៅទូទាំងពិភពលោកកាពីពាក់កណ្តាលឆ្នាំ២០១៩ កន្លងទៅនេះ ខ្សែភាពយន្តមួយនេះនិយាយអំពីគូរស្នេហ៍មួយគូរដែលពួកគេសុទ្ធសឹងតែជាយុវវ័យដែលមិនធ្លាប់មានស្នេហាពីមុនមក ប៉ុន្តែដោយសារតែព្រហ្មលិខិតទើបធ្វើអោយពួកគេបានជួបគ្នាហើយស្រលាញ់គ្នាយ៉ាងខ្លាំង ។
ខ្សែភាពយន្តទាំង៣ ខាងលើនេះលោកអ្នកអាចស្វែងរកបាននៅក្នុងគេហទំព័រផ្សេងៗ ដែលខ្សែភាពយន្តទាំងអស់នេះនិងធ្វើអោយទំនាក់ទំនងរបស់អ្នកទាំងអស់គ្នាកាន់តែរីកចម្រើន ។
ទី ៤ អាចទេបើយើងស្រលាញ់គ្នា ?
ខ្សែភាពយន្តមនោសញ្ចេតនារបស់ប្រទេសហ្វីលីពីន មួយនេះនិងធ្វើអោយអ្នកទាំងអស់គ្នាស្គាល់ថាតើអ្វីទៅគឺជាស្នេហា ហើយថាតើស្នេហាវាពិបាកបរិយាយដល់កម្រិតណា ។ បើចង់ដឹងច្បាស់ខ្សែភាពយន្តនេះនិងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាពេលឆាប់ៗខាងមុខនេះ
ទី ៥ ស្រលាញ់អូនអោយបានយូៗ
ខ្សែភាពយន្តមួយដែលនិយាយអំពីមិត្តសម្លាញ់និងគ្នា២រូបដែលពួកគេស្និតស្នាលនិងគ្នាយ៉ាងខ្លាំងតាំងពីនៅថ្នាក់វិទ្យាល័យ ហើយមិត្តភាពនេះក៏ចេះតែរីកធំទៅៗ រហូតដល់ក្លាយទៅជាស្នេហា ។ លោកអ្នកក៏អាចស្វែងរកខ្សែភាពយន្តនេះបាននៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៤ កុម្ភ នេះតទៅ ។
ជាមួយនិងខ្សែភាពយន្តមនោសញ្ចេតនាទាំងអស់នេះនិងធ្វើអោយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់របស់អ្នកកាន់តែមានន័យជាទីបំផុត ។ ហើយយើងក៏សូមជូនពរអោយអ្នកទាំងអស់គ្នានាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់នេះអោយមិត្តភាពរបស់អ្នកទាំងអស់គ្នាកាន់តែរឹងមាំ ហើយសម្រាប់អ្នកដែលមិនទាន់ដល់គូរវិញក៏សូមអោយរកគូរបាននៅក្នុងថ្ងៃក៏ពិសេសមួយនេះ ៕