Cassandra De Pecol គឺជាតារាសម្តែងស្រីជនជាតិអាមេរិចដំបូងគេដែលបំបែកកំណត់ត្រាដើរលេងជុំវិញពិភពលោកលឿនជាងគេ ពោលគឺកំណត់ត្រានេះបានបំបែកនៅពេលដែលនាងមានវ័យ ២៧ ឆ្នាំ ។
តារាសម្តែងស្រីជនជាតិអាមេរិចមួយនេះកើតនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៩៨៩ ( មកទល់ពេលនេះនាងមានអាយុត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ ) ។ តារាសម្តែងស្រីម្នាក់នេះធ្លាប់ទទួលបានពានរង្វាន់ Guinness World Records ដែលជាពានរង្វាន់មួយផ្តល់ជូនទៅដល់មនុស្សស្រីដែលដើរលេងជុំវិញពិភពលោកបានលឿនជាងគេ ។
កាលពីខែកក្កដា ឆ្នាំ ២០១៥ កន្លងមកនារីវ័យក្មេងម្នាក់នេះបានបំបែកកំណត់ត្រាដើរលេងនៅជុំវិញពិភពលោកសរុបចំនួន ១៨១ ប្រទេស ដោយនាងប្រើពេលសរុបត្រឹមតែ ៤០ ថ្ងៃប៉ុណ្ណោះ ៕
ខាងក្រោមនេះគឺជារូបភាពខ្លះៗដែលថតនៅពេលដែលនាងកំពុងតែធ្វើដំណើរកំសាន្ត ៖