សុំ​បញ្ឈប់​ការ​ចលាចល មិនមែន​តែ​កម្ពុជាទេ រោងចក្រ​ធំៗ​ក្រៅ​ដី​ចិន​ខ្លះ​ក៏​បិទ​ទ្វារ​ដែរ ដោយសារ​ហេតុផល​នេះ

នា​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ ឆ្នាំ ២០២០ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​បង្ហើប​ថា​នៅ​ក្នុង​ខែ​មិនា​ខាង​មុខ អាច​នឹង​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​ព្យួរ​ការងារ​កម្មករ​ដោយ​សារ​ខ្វះ​ក្រណាត់​ ​ក្រោយ​លែង​មាន​ការ​បញ្ជូន​ក្រណាត់​ដែល​ជា​វត្ថុ​ធាតុ​ដើម​ចេញ​ពី​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ក្នុង​ស្រុក​មួយ។

160702 Factory Worker

ឆ្លើយតប​នឹង​រឿងរ៉ាវ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ ថា​អាច​កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្សេង ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​បញ្ហា​រួម​របស់​សកលលោក គឺ​មិនមែន​តែ​កម្ពុជា​នោះ​ទេ ដោយ​ឡែក​សូម្បី​តែ​រោងចក្រ​ផលិត​យានយន្ត​និង​រោងចក្រ​បច្ចេកវិទ្យា​មួយ​ចំនួន​ធំ​ខ្លះ​ក៏​បាន​ផ្អាក​ដំណើរការ​ចង្វាក់​ផលិតកម្ម ​និង​ខ្លះ​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​ផង​ដែរ។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC និង TheVerge បាន​ឲ្យ​ដឹង​ថា​ផលិតកម្ម​យានយន្ត​និង​វិស័យ​បច្ចេកវិទ្យា គឺ​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ផ្ទុះ​នូវ​វីរុស​កូរ៉ូណា​នេះ​ខ្លាំង​បំផុត។

-->

Shanghai Apple Store

Beijing Hyundai Plant Tour

សម្រាប់​វិស័យ​បច្ចេកវិទ្យា​រោងចក្រ Foxconn ដែល​ជា​ដៃ​គូ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​និង​រៀបចំ​ដំឡើង iPhone ឲ្យ Apple ​ក្នុង​ប្រទេស​ចិន​មក​ទល់​ពេល​នេះ​មិន​ទាន់​បាន​បើក​ដំណើរការ​នៅ​ឡើយ បើ​ត្បិត​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​បាន​កន្លង​ហួស​ទៅ​យូរ​មក​ហើយ​ក្តី។ ហេតុផល​នេះ​បាន​ធ្វើ​ឲ្យ​ចង្វាក់​ផលិតកម្ម iPhone សេរ៊ី​ក្រោយ ដែល​ជឿ​ថា iPhone 9 និង​ផលិតកម្ម iPhone សេរ៊ី​ទំនើប​កំពុង​មាន​លក់​លើ​ទីផ្សារ​មាន​ភាព​យឺតយ៉ាវ ញាំង​ឲ្យ​នាំ​ផល​ខាតបង់​មិន​ចេះ​តិច​លាន​ដល់​ក្រុមហ៊ុន​យក្ស​អាមេរិក។

Https___cdn.cnn.com_cnnnext_dam_assets_200201150225 01 Apple Closures

ការិយាល័យ​នៅ​ប្រទេស​ជាប់​ចិន​ដី​គោក​របស់​ក្រុមហ៊ុន Google មាន​នៅ​ហុងកុង​និង​តៃវ៉ាន់ មក​ទល់​បច្ចុប្បន្ន​ក៏​នៅ​បិទ​ទ្វារ មិន​ទាន់​ចាប់​ដំណើរការ​ជា​ថ្មី​ដូច​គ្នា ស្រប​ពេល​ដែល​ក្រុមហ៊ុន​ Tesla បាន​ចេញ​សារ​ប្រាប់​អតិថិជន​ទុក​ជា​មុន ថា​ការ​ដឹក​ជញ្ជូន​ចេញ​រថយន្ត Model 3 ក៏​នឹង​ត្រូវ​បាន​ពន្យារពេល។

កាល​ពី​សប្តាហ៍​មុន​ក្រុមហ៊ុន Hyundai របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង គឺ​ជា​ក្រុមហ៊ុន​ផលិត​យានយន្ត​ដ៏​ធំ​បំផុត​មួយ​ក្នុង​លោក និង​ក្រៅ​ប្រទេស​ចិន ដែល​បាន​ផ្អាក​ដំណើរ​ចង្វាក់​ផលិតកម្ម ព្រោះ​ខ្វះ​ខាត​គ្រឿង​បង្គំ​ដែល​ដឹក​ចេញ​ពី​ប្រទេស​ចិន។

C1_3518374

ដោយ​ឡែក​ក្រុមហ៊ុន Suzuki ឯ​ណោះ​វិញ ក៏​កំពុង​ដុតដៃដុតជើង​ស្វែងរក​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្សេង​ទៀត​ក្រៅ​ពី​ប្រទេស​ចិន ដែល​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយបារម្ភ​ខ្លាច​ប៉ះពាល់​ដល់​តម្រូវ​ការ​ទីផ្សារ​ធំ​ក្នុង​ប្រទេស​ឥណ្ឌា៕​

ប្រែសម្រួល៖ Knongsrok | ប្រភព៖ BBC, TheVerge