Joker ទទួលបានពានរង្វាន់ក្លាយទៅជាខ្សែភាពយន្តដែលមានតួសម្តែងឆ្នើមជាងគេប្រចាំឆ្នាំ

កាលពីពាក់កណ្តាលឆ្នាំ២០១៩ កន្លងទៅនេះខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា Joker ដោយខ្សែភាពយន្តនេះត្រូវបាននិពន្ធសាច់រឿងថ្មីស្រឡាងដោយមិនធ្លាប់បានឃើញពីមុនមកសោះឡើយ ។

UKRLNIT7N5F3ND3LRN5EAPVUZE

ខ្សែភាពយន្តនេះបានចូលរួមសម្តែងដោយតារាសម្តែងឆ្នើមមានឈ្មោះថា Joaquin Phoenix ហើយនៅក្រោយពេលចាក់បញ្ចាំងជាផ្លូវការការ ខ្សែភាពយន្តនេះរកចំណូលបានរហូតទៅដល់ ១.០៧២ ពាន់លានដុល្លារ ។ ហើយខ្សែភាពយន្តក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់តែម្តង ដោយគ្រប់គ្នាគឺពិតជាសរសើរនៅទេពកោសល្យនៅក្នុងការសម្តែងរបស់លោក Joaquin Phoenix ខ្លាំងពិតមែន ។ រហូតមកដល់កាលពីព្រឹកមិញនេះព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ទៅដល់សិល្បករ និងសិល្បការិនីឆ្នើមប្រចាំឆ្នាំ ២០២០ ដែលព្រឹត្តិការណ៍នេះមានឈ្មោះថា Oscar 2020 ហើយទីបំផុតលោក Joaquin Phoenix ក៏បានក្លាយទៅជាតារាសម្តែងប្រុសឆ្នើមជាងគេប្រចាំឆ្នាំ ២០២០ នេះ ។

Untitled 1

មិនត្រឹមតែលោក Joaquin Phoenix ទេដែលទទួលបានពានរង្វាន់នេះសូម្បីតែសិល្បករ សិល្បការិនីផ្សេងៗទៀតក៏ទទួលបានពានរង្វាន់ទៅតាមសមត្ថភាពរបស់ពួកគាត់ផងដែរ ហើយនេះគឺជារឿងដ៏ល្អក្រៃលែងមួយសម្រាប់សិល្បករ សិល្បការិនីទាំងអស់ដែលពួកគាត់ខិតតខំធ្វើយ៉ាងណាអោយគ្រប់គ្នាដែលជាទស្សនិកជនទទួលបាននូវអារម្មណ៍ល្អទៅតាមសាច់រឿងទាំងមូល ៕

Joaquin Phoenix Wins 1st Oscar For Best Actor Oscars 2020