លុយកាក់ មាសប្រាក់អាចឱ្យប្រពន្ធសប្បាយចិត្តមួយរយៈពេលខ្លី តែការស្រឡាញ់ យកចិត្តទុកដាក់ពីប្ដី ទើបឱ្យប្រពន្ធកក់ក្ដៅមួយជីវិត

សួរទៅ មនុស្សស្រីណាក៏ដូចគ្នាដែរ ទោះបីមនុស្សស្រីស្រឡាញ់តែលុយក៏ដោយ ចុងក្រោយ នាងក៏នៅតែចង់បានការស្រឡាញ់ ថ្នាក់ថ្នម យកចិត្តទុកដាក់ ពីស្វាមី ឬដៃគូរបស់ខ្លួនជានិច្ច។

77346698_2576801982439528_3286845683155337216_o

គ្មានមនុស្សស្រីណា ចង់នៅឯកា គ្មានអ្នកណាខ្វល់នោះឡើយ បើទោះជានាងជាមនុស្ស រឹងមាំ ស្វាហាប់ ឯករាជ្យយ៉ាងណា ក៏នាងនៅតែត្រូវការការផ្ដល់កម្លាំងចិត្ត ការអាណិតស្រឡាញ់ នៅក្បែរ មើលថែនាងដែរ។ បើទោះជាមានពេលខ្លះ នាងហាក់មិនបង្ហាញពីតម្រូវការ ក៏នៅក្នុងចិត្តនាង នៅតែប្រាថ្នា ចង់ឱ្យដៃគូរបស់ខ្លួន ដឹងពីជម្រៅចិត្តនាងដូចគ្នា។

84119802_2720690504717341_9002420248925700096_o

លុយកាក់ មាសប្រាក់ សម្ភារនិយមទាំងឡាយ អាចឱ្យនាងរីករាយ សប្បាយចិត្ត តែមិនមែនអាចធ្វើឱ្យនាងមានអារម្មណ៍ថា កក់ក្ដៅ និងមានសុភមង្គលនោះឡើយ។​ មានតែការស្រឡាញ់ ថ្នាក់ថ្នម ការផ្ដល់ពេលវេលា នៅក្បែរ មើលថែនាងតែប៉ុណ្ណោះ ទើបអាចឱ្យមនុស្សស្រីមានក្ដីសុខសុភមង្គល និងមានអារម្មណ៍ថាជីវិតនាងមានភាពកក់ក្ដៅ ដោយមិនខ្វះខាតអ្វីទាំងអស់៕

84956536_2723069517812773_6846777902525054976_o

85048463_2724089244377467_7387746857570533376_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ