អ្នកស្រាវជ្រាវបានប្រទះឃើញប្រភេទសត្វល្មូនស្ថិតក្នុងជំពូកត្រកួតនិងថ្លែនម្យ៉ាង ដែលអាចរស់រានមានជីវិតដោយស៊ីចំណីតែ ១ លើកគត់ក្នុងរយៈពេល ១០ ឆ្នាំ។
ជាការពិតកម្រនឹងមានសត្វណាដែលមិនផ្លាស់ទីឬស៊ីចំណីច្រើនឆ្នាំអ៊ីចឹងណាស់ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនៅឯប្រទេសអង់គ្លេសនិងហុងគ្រីបានជុំគ្នារកឃើញសត្វស្ថិតក្នុងជំពូកត្រកួតមិនមានឈ្មោះច្បាស់លាស់ រស់នៅរូងក្រោមទឹកក្នុងប្រទេស Bosnia-Herzegovina។
តាមសារព័ត៌មាន CNET បានឲ្យដឹងថាសត្វនេះវាបម្លាស់ទីត្រឹមចម្ងាយតែ ១០ ម៉ែត្រអីប៉ុណ្ណោះពីទីតាំងដើម ហើយរៀងរាល់ ១០ ឆ្នាំម្តង ដើម្បីទៅស្វែងរកចំណីដូចជាពពួកកូនបង្គាឬខ្យងតូចៗ។
ប៉ុន្តែតាមការស្រាវជ្រាវនិងពិនិត្យយ៉ាងល្អិតល្អន់ក្នុងរយៈពេលតាមដាន ៧ ឆ្នាំកន្លងមក គឺវាមិនផ្លាស់ទីទៅណាទាល់តែសោះ៕
ប្រែសម្រួល៖ Knongsrok | ប្រភព៖ Zing