កុំផ្ញើក្ដីសង្ឃឹម និងសុភមង្គលខ្លួនឯង ទៅលើបបូរមាត់អ្នកដទៃ

ធ្វើជាមនុស្សត្រូវរៀនស្ដាប់ រៀនមើលអ្នកដែលជុំវិញខ្លួន តែកុំព្រោះតែចង់តាមអ្នកដទៃ កុំចេះតែតាមផ្គាប់ចិត្តគេ រហូតដល់ធ្វើឱ្យខ្លួនឯង បាត់បង់តម្លៃ និងក្ដីសុខ។

ជីវិតយើង គឺយើងជាអ្នករ៉ាប់រង និងទទួលខុសត្រូវ កុំយកក្ដីសង្ឃឹម និងក្ដីសុខ សុភមង្គលនៃជីវិតខ្លួនឯង ទៅផ្ញើលើបបូរមាត់របស់អ្នកដទៃឱ្យសោះ ព្រោះយ៉ាងណា ក៏អ្នកដទៃ មិនដែលចង់ឱ្យយើងល្អ ឬមានក្ដីសុខជាងគេនោះឡើយ។

83378931_180087903238680_8805666113468760064_n

ត្រូវចាំថា មនុស្សមួយចំនួនធំ គឺចាំតែមើលយើងខាតបង់ និងបរាជ័យតែប៉ុណ្ណោះ មនុស្សមួយចំនួនទៀត ចាំតែសើចចំអក និងមើលបំណាំយើងតែប៉ុណ្ណឹង មិនមាននរណាម្នាក់ដែលល្អនឹងយើងអស់ពីចិត្តថ្លើម ដូចយើងខ្លួនឯងនោះឡើយ។

84928082_169744120973361_6687055288626839552_n

ធ្វើអ្វី គិតអ្វី គប្បីផ្ដល់ក្ដីសង្ឃឹម និងកម្លាំងចិត្តឱ្យខ្លួនឯងឱ្យបានច្រើន ជាជាងរង់ចាំឱ្យអ្នកដទៃ គេមកជួយ ឬផ្ដល់សង្ឃឹមឱ្យយើង ធ្វើឱ្យខ្លួនឯងមានក្ដីសុខឱ្យបានច្រើន កុំចាំឱ្យអ្នកណាមកផ្ដល់ក្ដីសុខឱ្យយើង។ ត្រូវដឹងថា មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចជួយខ្លួនឯងបានច្រើនបំផុត និអាចផ្ដល់ក្ដីសុខឱ្យខ្លួនឯងបានច្រើនជាងគេ៕

84316189_495302161187660_6653616056239652864_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្