អ្នករស់នៅទីរួមខេត្តបាត់ដំបង ជាពិសេសសិស្សដែលធ្លាប់រៀននៅឯអនុវិទ្យាល័យសោហឺ និងវិទ្យាល័យព្រះមុនីវង្ស ប្រាកដជាធ្លាប់ស្គាល់ប្លុកលក់បាយនៅរបងសាលាសោហឺ ដែលបាយព្រឹកនៅទីនោះមានរសជាតិឆ្ងាញ់និងតម្លៃសមរម្យ។
ថ្មីៗនេះវីដេអូមួយត្រូវបានគេយកមកចែកចាយផ្ទុះពេញបណ្តាញសង្គម ពោលគឺអ្នកមានដើមកំណើតនៅខេត្តបាត់ដំបងផ្ទាល់តែម្តងបានមានការភ្ញាក់ផ្អើលខ្លាំង ព្រោះមាន YouTuber ល្បីឈ្មោះមួយរូបរបស់បរទេសដែលរមែងធ្វើការបង្ហាញមុខម្ហូបឆ្ងាញ់ៗទូទាំងសកលលោក មកបង្ហាញពី Street Food អាហារតាមដងផ្លូវនៅឯបាត់ដំបង។
ក្នុងនោះមានបង្ហាញនៅទីតាំងមួយចំនួនដូចជាបាយនៅសាលាសោហឺ និងចំណីអាហារនៅឯផ្សារណាត់ជាដើម៕
តោះទស្សនាវីដេអូខាងក្រោម៖