ហេតុអីចាស់ៗចូលចិត្តបង្ខំកូនចៅ ឱ្យធ្វើអ្វីតាមតែគាត់ចង់បាន ដោយមិនខ្វល់ថា កូនចង់ ឬមិនចង់?

ជារឿងធម្មតាទេ ឪពុកម្ដាយគ្រប់រូប សុទ្ធតែស្រឡាញ់ ថ្នាក់ថ្នម បារម្ភ ហួងហែងកូនខ្លាំងអ៊ីចឹងហើយ ប៉ុន្តែពេលខ្លះ ការស្រឡាញ់ ហួងហែង បារម្ភជ្រុលហួសហេតុ បែរជាធ្វើឱ្យគាត់ចង់គ្រប់គ្រងលើជីវិតកូនទាំងស្រុងទៅវិញ ក៏មានឪពុកម្ដាយខ្លះ ហាក់ដូចជាព្យាយាមគិត និងសម្រេចចិត្តស្ទើរតែគ្រប់រឿងនៅក្នុងដំណើរជីវិតរបស់កូនៗ។

đánh Mắng Trẻ 2 600x338

ហេតុអ្វីក៏ចាស់ៗ គាត់ចូលចិត្តជ្រៀតជ្រែក ជាពិសេសគឺ ការសម្រេចចិត្តរបស់កូនៗ គ្រប់យ៉ាង ក៏ព្រោះតែគាត់គិត និងបារម្ភ ខ្លាចកូនសម្រេចចិត្តខុស ខ្លាចកូនដើរផ្លូវខុស ទើបគាត់ចេះតែគិត និងចង់សម្រេចចិត្តជំនួសកូន រហូតដល់មានឪពុកម្ដាយខ្លះ ថែមទាំងបង្ខំ ឱ្យកូនធ្វើអ្វីៗតាមតែគាត់ចង់បាន ដោយមិនខ្វល់ពីអារម្មណ៍ និងការចង់បានរបស់កូនឡើយ។

Cach Day Con

ការគិត ការសម្រេចចិត្ត ការជ្រើសរើសរបស់អ្នកមានគុណ គឺសុទ្ធតែចង់ឱ្យកូនៗល្អ ព្រោះគាត់ហូបអំបិលច្រើនជាងយើង អ៊ីចឹងហើយ គាត់យល់ច្បាស់ពីការប្រើប្រាស់ជីវិតនេះ។ ប៉ុន្តែមកដល់សម័យនេះហើយ មិនប្រាកដថា ការគិតរបស់គាត់សុទ្ធតែត្រឹមត្រូវនោះទេ ពេលខ្លះក្មេងៗស្គាល់សង្គមនេះច្បាស់ជាងគាត់ ដឹងពីសម័យកាល គួរដើរបែបណា សម្រេចចិត្តបែបណា ដូច្នេះហើយ ការជ្រើសរើស ឬសម្រេចចិត្តរបស់ឪពុកម្ដាយ មិនមែនសុទ្ធតែអាចតម្រង់ទិសល្អ ឬចំគោលដៅសម្រាប់ជីវិតកូនៗនោះទេ។

Khmer168_727 928x557

មានរឿងជាច្រើន អាចផ្ដល់ជាយោបល់ ជាមតិឱ្យកូនៗបាន ចាំណែនាំកូនៗពីក្រោយ តែកុំព្យាយាម ត្រួសត្រាយ ឬសម្រេចចិត្តជំនួសកូនៗ ព្រោះរឿងខ្លះ ការចង់បានរបស់ឪពុកម្ដាយ គឺវាខុសផ្ទុយស្រឡះ ពីអ្វីដែលកូនៗត្រូវការ។​ អនាគតកូនៗ សូមឱ្យកូនៗជាអ្នកសម្រេច ជាអ្នកគិតគូរដោយខ្លួនឯងទៅល្អជាជាង កូនៗក៏មានបំណងប្រាថ្នា មានតម្រូវការ មានគោលដៅរបស់គេដែរ ឱ្យគេធ្វើនូវអ្វីដែលគេចង់ ទើបជីវិតគេអាចជោគជ័យ៕

1526083319 543 Khong Don Roi La Mang Nhung Cach Trung Phat Tre Hu Cua Nguoi Anh Van Rat Hieu Qua 2 1525833879 Width650height505

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ