ថ្មីៗនេះខេត្តប៉ៃលិន បាននឹងកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំង ក្រៅពីកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងវប្បធម៌ហើយនោះ ពេលនេះរមណីយដ្ឋានបើកថ្មីមួយកន្លែងត្រូវបានគ្រប់គ្នាលាន់មាត់ថាស្រស់ស្អាតមិនធម្មតាឡើយ។
រមណីយដ្ឋានថ្មីមួយកន្លែងនេះ ត្រូវបានគេស្គាល់ថាមានឈ្មោះ « Resort ភូមិកូឡាចំការខ្នុរ » ដែលមានផ្ទះស្នាក់នៅ២ប្រភេទពោលគឺអាចស្នាក់នៅផ្ទះម៉ូតអឺរ៉ុបស្រស់ស្អាតសង់ដាច់ពីគ្នាដំបូលផ្ទះចម្រុះពណ៌គួរជាទីមនោរម្យក៏បាន ឬអាចជ្រើសគេងបោះតង់ក៏បានដែរ ជាពិសេសកន្លែងស្នាក់នេះហ៊ុមព័ទ្ធទៅដោយទឹកជ្រោះ ដងអូរ និងព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង ប្រកបដោយបរិយាកាសស្រស់ស្រាយបែបធម្មជាតិ និងគេងស្តាប់ទឹកជ្រោះទឹកហូរគួរជាទីត្រជាក់ចិត្តទៀតផង។
ក្រៅពីនេះរីហ្សតមួយនេះមានតុបតែងជាសួនផ្ការីកស្គុះស្គាយ អាចថតរូបកម្សាន្តលេងនៅសួនផ្កាក៏បាន អង្គុយលេងមាត់ទឹកក៏បាន ថែមទាំងមានហាងអាហារមានរសជាតិឆ្ងាញ់ ព្រមទាំងអាចអាំងសាច់ជុំគ្នាកម្សាន្តពេលរាត្រីទៀតផង។
គួរឱ្យដឹងផងដែរថា « Resort ភូមិកូឡាចំការខ្នុរ » មានទីតាំងស្ថិតនៅក្នុងភូមិ បរហ៊ុយ សង្កាត់បរយីហា ក្រុងប៉ៃលិន ចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីវិមានឯករាជ្យ ជិះតាមផ្លូវកៅស៊ូរហូត និងចុះតាមផ្លូវគ្រួសប្រមាណតែ ៣០០ ម៉ែត្រប៉ុណ្ណោះ ដោយតម្លៃស្នាក់នៅជាផ្ទះមានតម្លៃចាប់ពី ៥០ដុល្លារ រហូតដល់ ៧០ដុល្លារ ប៉ុណ្ណោះ ព័ត៌មានបន្ថែមអាចសាកសួរតាមរយៈលេខទូរស័ព្ទ 088 888 972 7 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
រូបភាព៖ Łïñ Łïñ BMłövë/ Susdey /ភូមិកូឡា ចំការខ្នុរ Resort