មិនថាអ្នកមានតួនាទីជាអ្វី មុខតំណែងធំប៉ុនណា អ្វីដែលសំខាន់ អ្នកជាប្ដី អ្នកត្រូវតែចេះគោរព ចេះខ្លាចក្រែងចិត្តប្រពន្ធ

ពាក្យថា " ខ្លាចប្រពន្ធ " មិនមែនឱ្យអ្នក ឱនលំទោន ក្រាបថ្វាបង្គំ ឱ្យប្រពន្ធជិះជាន់ ធ្វើបាបតាមចិត្តនោះឡើយ តែ " ខ្លាចប្រពន្ធ " គឺមានន័យថា ឱ្យអ្នកចេះខ្លាចក្រែង ចេះគោរព និងឱ្យតម្លៃប្រពន្ធរបស់អ្នក ផ្ដល់សិទ្ធសេរីភាពដល់ប្រពន្ធ ផ្ដល់សិទ្ធឱ្យនាងស្មើនឹងអ្នក និយាយជារួមគឺ សិទ្ធស្មើគ្នា ចេះគោរពគ្នាទៅវិញទៅមក។

83174777_791893837980178_2657702746035060736_n

មិនថានៅខាងក្រៅ អ្នកមានតួនាទីជាអ្វី មិនថាអ្នកកាន់មុខតំណែងធំប៉ុនណាទេ តែសម្រាប់ប្រពន្ធ អ្នកក៏នៅតែជាប្ដី ប្ដីដែលល្អ គឺផ្ដល់សិទ្ធដល់ប្រពន្ធស្មើនឹងខ្លួនឯង ប្ដីដែលល្អគឺ នៅតែគោរព ខ្លាចក្រែងប្រពន្ធ មិនមែនអាងមុខតំណែង អាងអំណាចតួនាទី យកមុខតំណែងតួនាទីទាំងនោះ មកគាបសង្កត់ប្រពន្ធនោះឡើយ។

84558902_1440428569464831_6925529009820270592_n

នៅក្រៅផ្ទះផ្សេង នៅក្នុងផ្ទះផ្សឹងមិនដូចគ្នាទេ នៅក្រៅផ្ទះ ក្នុងនាមអ្នកជាកូនប្រុស មនុស្សប្រុស អ្នកត្រូវតែក្លាហាន ហ៊ានប្រឈមមុខគ្រប់យ៉ាង កុំខ្លាចរអាអ្នកណា តែក៏មិនត្រូវហ៊ានហួសហេតុ មិនមើលមុខក្រោយនោះឡើយ។ ចំណែកនៅក្នុងផ្ទះ អ្នកមិនត្រូវក្អេងក្អាង ដំឡើងឫក តាំងខ្លួនខ្លាំងគាបសង្កត់ បំពាន ធ្វើបាបប្រពន្ធនោះទេ មិនថាអ្នគជាអ្វីក៏ដោយ អ្នកត្រូវតែចេះសួរ ចេះសុំយោបល់ពីប្រពន្ធ ត្រូវចាំថា សិទ្ធស្មើគ្នា ត្រូវចេះគោរព ឱ្យតម្លៃ និងខ្លាចក្រែងចិត្តគ្នា។

83179013_181885193055494_6773517206543138816_n

ក្នុងនាមជាប្ដីល្អម្នាក់ ត្រូវតែឱ្យតម្លៃប្រពន្ធខ្លួនឯង កុំខ្លាំងដាក់ប្រពន្ធ កុំចង់ចាញ៉ឈ្នះប្រពន្ធ កុំចង់ត្រូួតត្រា គ្រប់គ្រង គាបសង្កត់ប្រពន្ធ មនុស្សពីរនាក់ អាចរស់នៅចុះសម្រុងនឹងគ្នាបាន លុះត្រាតែចេះ គោរព ឱ្យតម្លៃ និងខ្លាចក្រែងចិត្តគ្នា៕

83196458_218244642668861_1708579913524576256_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ