នេះ​ចម្លើយ​ច្បាស់ការ! តើ​អ្នក​ទិញ​ទំនិញ Online ពី​ចិន​អាច​រង​ហានិភ័យ​ឆ្លង​វីរុស​កូរ៉ូណា​ដែរ​ទេ?

មាន​បងប្អូន​ក្នុង​ស្រុក​យើង​ជា​ច្រើន​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង តើ​ទំនិញ​ដែល​ពួក​គេ​បាន​កុម្ម៉ង់​ចេញ​ពី​ប្រទេស​ចិន តាម​រយៈ​គេហទំព័រ Taobao និង AliExpress អាច​បង្កើត​ជា​ហានិភ័យ​ចម្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​ដល់​អ្នក​ដែល​ទទួល​ទំនិញ​ដែរ​ឬ​ទេ?

PRI_123063608

Coronavirus

តាម​រយៈ​ចម្លើយ​ច្បាស់ការ​ពី​វេជ្ជបណ្ឌិត​ម៉ាឡេស៊ី​លោក Christopher Lee បម្រើ​ការ​នៅ​ឯ​មន្ទីរ​ពេទ្យ Sungai Buloh និង​ជា​ទីប្រឹក្សា​ជាតិ​នៃ​ជំងឺ​ឆ្លង​នៅ​ក្នុង​ក្រសួង​សុខាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី បាន​ឆ្លើយតប​ជុំវិញ​ចម្ងល់​ចាក់ដោត​មួយ​នេះ។

Malaysian Doctor Tells Us Not To Worry About Getting

Malaysian Doctor Tells Us Not To Worry About Getting

ចម្លើយ​គឺ​លោក​សង្កត់​ធ្ងន់​ថា​វា​សឹង​តែ​មិន​អាច​កើត​ឡើង​ទៅ​បាន ហើយ​បើ​មាន​ក៏​មាន​ភាគរយ​នៅ​កម្រិត​ទាប​បំផុត​មួយ។ លោក​បាន​លើក​ឡើង​ថា​វីរុស​កូរ៉ូណា (2019-nCoV) គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​វីរុស SARS និង MERS ដោយ​វា​អាច​មាន​ជីវិត​នៅ​ក្រៅ​តួ​ខ្លួន​មនុស្ស​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ក្នុង​ករណី​ពិសេស​ណា​មួយ​គឺ​អាច​មាន​ជីវិត​ដល់​រយៈ​ពេល​យូរ​បំផុត ៤ ​ថ្ងៃ។

លោក Lee មាន​ប្រសាសន៍​ថា៖ "វីរុស​នោះ​អាច​រស់​យ៉ាង​យូរ​ប្រហែល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​បរិយាកាស​សើម​ឬ​មាន​សំណើម ប៉ុន្តែ​បើ​នៅ​លើ​របស់​ស្ងួត​ដូច​ជា​ថង់​ប្លាស្ទិច​ជា​ដើម វា​អាច​រស់​បាន​តែ​ប៉ុន្មាន​ម៉ោង​ហ្នឹង​ឯង"។

Img 1546527336

Malaysian Doctor Tells Us Not To Worry About Gett Wo

បែប​នេះ​យើង​អាច​សន្មត​បាន​ថា​វីរុស​នោះ​វា​មិន​អាច​ឆ្លង​មក​កាន់​អតិថិជន​អ្នក​ទទួល​ទំនិញ​បាន​នោះ​ទេ ព្រោះ​ជា​ធម្មតា​ជើង​ហោះហើរ​ឬ​កប៉ាល់​ដឹក​ទំនិញ​ពី​ចិន​មក​កម្ពុជា យ៉ាង​តិច​ក៏​ចាយ​ពេល ៧ ​ថ្ងៃ​ដែរ ហើយ​ជា​មធ្យម​ចន្លោះ ១៥ ទៅ ៦០ ​ថ្ងៃ​ក៏​មាន។

យ៉ាងណាមិញ​តាម​រយៈ​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ដឹក​ទំនិញ​ខ្នាត​ធំ Express Mail Service (EMS) របស់ China Post ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ពន្យាពេល​ការ​ដឹក​ជញ្ជូន​ទំនិញ​ទាំង​អស់ ក្នុង​គោលដៅ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​និង​ធានា​គុណភាព​បន្ថែម​ទៀត​នៅ​លើ​ទំនិញ​នីមួយៗ៕

ប្រភព៖ Worldofbuzz

អានអត្ថបទបន្ទាប់៖ មុន​បិទ​ទីក្រុង​ ប្រជាជន Wuhan ហោះ​ចូល​ប្រទេស​សិង្ហបុរី/ថៃ​ច្រើន​បំផុត ខណៈ​កម្ពុជា​មានចំនួន...

បើ​តាម​សម្រង់​អត្ថបទ​បក​ប្រែ​ដោយ​គណនី Phanith Pheng ចេញ​ពី​ប្រភព​គេហទំព័រ​អន្តរជាតិ weixin.qq ​បាន​បង្ហាញ​នូវ​តួ​លេខ​ប្រជាជន​ Wuhan ដែល​បាន​ហោះ​ទៅ​កាន់​ទីតាំង​ប្រទេស​ផ្សេងៗ​គ្នា មុន​មាន​ការ​បិទ​ទីក្រុង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

Bangkok_airport Felixtriller

11878832 3x2 700x467

ក្នុង​នោះ​តួ​លេខ​ជើង​ហោះហើរ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង Wuhan ទៅ​កាន់​ប្រទេស​សិង្ហបុរី​មាន ៩ ៩៣៤ នាក់ និង​ទៅ​កាន់​ប្រទេស​ថៃ​មាន​សរុប​ទាំង​ពីរ​អាកាសយានដ្ឋាន​ប្រមាណ ១៧ ៧៧៣ នាក់។ តាម​ប្រភព​ដដែល​មាន​ពលរដ្ឋ​នៅ Wuhan ហោះ​មក​កម្ពុជា​សរុប​ប្រមាណ ៣ ០៧៨ នាក់។

គួរ​បញ្ជាក់​ថា​តួ​លេខ​នេះ​សុំ​កុំ​មាន​ការ​ភ័ន្តច្រឡំ ដោយ​វា​មិន​ស​បង្ហាញ​ពី​តួ​លេខ​អ្នក​ឆ្លង​វីរុស​ដែល​ហោះ​ចូល​ក្នុង​ប្រទេស​នីមួយៗ​នោះ​ទេ ពោល​គ្រាន់​បង្ហាញ​ពី​ពលរដ្ឋ​នៅ Wuhan ដែល​ស្វះស្វែង​ចាកចេញ​ពី​ទីក្រុង​មួយ​នោះ​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​នៅ​កម្ពុជា​តាម​អាកាសយានដ្ឋាន​ទាំង​អស់​ក៏​សុទ្ធសឹង​មាន​បំពាក់​នូវ​ម៉ាស៊ីន​ស្កេន​ត្រឹមត្រូវ​ដែល​ផ្តល់​ជូន​ដោយ​ក្រសួង​សុខាភិបាល ហើយ​គិត​មក​ទល់​ថ្ងៃ​ទី ២៦ មករា​នេះ មិន​ទាន់​ផ្ទុះ​ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​នៅ​ប្រទេស​យើង​នៅ​ឡើយ។

លម្អិត​អត្ថបទ​ចេញ​ពី​គណនី​ខាង​លើ​មាន​ដូច​ត​ទៅ៖ "​

តើប្រជាជន Wuhan រាប់ពាន់ រាប់ម៉ឺននាក់ បានហោះទៅទីណាមុនពេលមានការបិទទីក្រុង ?

នេះបើយោងតាមទិន្នន័យពីអាកាសចរណ៍ស៊ីវិល ចិន🇨🇳🇨🇳

បានបញ្ជាក់ថា "Wuhan មុនពេលបិទទីក្រុង" ចំនួនប្រជាជន

Wuhanបានហោះទៅបរទេស ដែលទិសដៅធំបំផុតនោះ គឺ

ប្រទេសសិង្ហបុរី មានចំនួនរហូតដល់ ៩៩៣៤នាក់ ដែលមានចំនួនច្រើនជាងគេនៅបរទេស បន្ទាប់ពីប្រទេសថៃ។

ខាងក្រោមនេះជាចំនួនស្ថិតិ ប្រជាជនWuhan បានធ្វើដំណើរ ចាកចេញទៅក្រៅប្រទេស មុនទីក្រុងត្រូវបានបិទ។

• សិង្ហបុរី :៩៩៣៤

• អាកាសយានដ្ឋាន សុវណ្ណភូមិ (បាងកក): ៩៨៥៣

• អាកាសយានដ្ឋាន ដនមឿង (បាងកក): ៧៩២០

• អាកាសយានដ្ឋាន ណារីតា (ជប៉ុន):៦៧៣៩

• អាកាសយានដ្ឋានអន្តរជាតិ Incheon(កូរ៉េខាងត្បូង): "៦១៣៥"

• ហុងកុង: ៥៨៦៦

• ម៉ាកាវ: ៥៦៤៧

• កោះភូកេត (ថៃ): ៥៦១៧

• អាកាសយានដ្ឋានអ-ជាតិ Kota Kinabalu (ម៉ាឡេស៊ី): " ៥៤១៨ "

• អាកាសយានដ្ឋានអន្តរជាតិ Kansai (ជប៉ុន): ៥២១៨

• អាកាសយានដ្ឋានអន្តរជាតិTaiwan Taoyuan ( តៃវ៉ាន់ ) " ៣៦៧៩ "

• អាកាសយានដ្ឋានអ-ជាតិ TSN (ហូជីមិញ ): ៣៦៥២

• ឌូបៃ: ៣១៨០

• សាន់ហ្វ្រាន់ស៊ីស្កូ: ២៩២៥

• អាកាសយានដ្ឋានអន្តរជាតិ Istanbul (តួគី): ២៦៥០

• អាកាសយានដ្ឋាន Heathrow (London): ២៦៥០

• អាកាសយានដ្ឋានNagoya (ជប៉ុន): ២៥២១

• បាលី: ២៥២០

• អាកាសយានដ្ឋាន អ-ជាតិ Kaohsiung (តៃវ៉ាន់): ២៤៨៧

• ញូវយ៉ក: ២៤៨៤

• រ៉ូម (Italy): ២៣៨៥

• អាកាសយានដ្ឋាន Sheremetyevo (មូស្គូ): ២៣១៣

• ស៊ីដនី (អូស្ត្រាលី): ២១៦៩

• ប៉ារីស (បារាំង): ១៩៧១

• អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសី-នុ(កម្ពុជា): ១៥៣៩

• អាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប(កម្ពុជា): ១៥៣៩

• ឈៀងម៉ៃ ( ថៃ ): ១៤២២

• អាកាសយានដ្ឋានអ-ជាតិMandalay (មីយ៉ាន់ម៉ា): ១១៩០

• Taipei Tung Son Airport ( តៃវ៉ាន់): ១០៨០

• អាកាសយានដ្ឋានអន្តរជាតិ Kalibo (ហ្វីលីពីន): ៦០០

• អាកាសយានដ្ឋានអន្តរជាតិ Yangon (មីយ៉ាន់ម៉ា): ៤៩២

• អាកាសយានដ្ឋាន Krabi (ថៃ): ៣៤០"​៕

Ice_screenshot_20200126 125613

Ice_screenshot_20200126 125625

Ice_screenshot_20200126 125633

ប្រភព៖ Phanith Pheng