បើតាមសម្រង់អត្ថបទបកប្រែដោយគណនី Phanith Pheng ចេញពីប្រភពគេហទំព័រអន្តរជាតិ weixin.qq បានបង្ហាញនូវតួលេខប្រជាជន Wuhan ដែលបានហោះទៅកាន់ទីតាំងប្រទេសផ្សេងៗគ្នា មុនមានការបិទទីក្រុងកាលពីប៉ុន្មានថ្ងៃមុន។
ក្នុងនោះតួលេខជើងហោះហើររបស់ពលរដ្ឋក្នុងទីក្រុង Wuhan ទៅកាន់ប្រទេសសិង្ហបុរីមាន ៩ ៩៣៤ នាក់ និងទៅកាន់ប្រទេសថៃមានសរុបទាំងពីរអាកាសយានដ្ឋានប្រមាណ ១៧ ៧៧៣ នាក់។ តាមប្រភពដដែលមានពលរដ្ឋនៅ Wuhan ហោះមកកម្ពុជាសរុបប្រមាណ ៣ ០៧៨ នាក់។
គួរបញ្ជាក់ថាតួលេខនេះសុំកុំមានការភ័ន្តច្រឡំ ដោយវាមិនសបង្ហាញពីតួលេខអ្នកឆ្លងវីរុសដែលហោះចូលក្នុងប្រទេសនីមួយៗនោះទេ ពោលគ្រាន់បង្ហាញពីពលរដ្ឋនៅ Wuhan ដែលស្វះស្វែងចាកចេញពីទីក្រុងមួយនោះតែប៉ុណ្ណោះ។ ដោយឡែកនៅកម្ពុជាតាមអាកាសយានដ្ឋានទាំងអស់ក៏សុទ្ធសឹងមានបំពាក់នូវម៉ាស៊ីនស្កេនត្រឹមត្រូវដែលផ្តល់ជូនដោយក្រសួងសុខាភិបាល ហើយគិតមកទល់ថ្ងៃទី ២៦ មករានេះ មិនទាន់ផ្ទុះករណីអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីនៅប្រទេសយើងនៅឡើយ។
លម្អិតអត្ថបទចេញពីគណនីខាងលើមានដូចតទៅ៖ "
តើប្រជាជន Wuhan រាប់ពាន់ រាប់ម៉ឺននាក់ បានហោះទៅទី
ណាមុនពេលមានការបិទទីក្រុង ?
នេះបើយោងតាមទិន្នន័យពីអាកាសចរណ៍ស៊ីវិល ចិន🇨🇳🇨🇳
បានបញ្ជាក់ថា "Wuhan មុនពេលបិទទីក្រុង" ចំនួនប្រជាជន
Wuhanបានហោះទៅបរទេស ដែលទិសដៅធំបំផុតនោះ គឺ
ប្រទេសសិង្ហបុរី មានចំនួនរហូតដល់ ៩៩៣៤នាក់ ដែលមានចំនួនច្រើនជាងគេនៅបរទេស បន្ទាប់ពីប្រទេសថៃ។
ខាងក្រោមនេះជាចំនួនស្ថិតិ ប្រជាជនWuhan បានធ្វើដំណើរ ចាកចេញទៅក្រៅប្រទេស មុនទីក្រុងត្រូវបានបិទ។
• សិង្ហបុរី:៩៩៣៤
• អាកាសយានដ្ឋាន សុវណ្ណភូមិ (បាងកក): ៩៨៥៣
• អាកាសយានដ្ឋាន ដនមឿង (បាងកក): ៧៩២០
• អាកាសយានដ្ឋាន ណារីតា (ជប៉ុន):៦៧៣៩
• អាកាសយានដ្ឋានអន្តរជាតិ Incheon(កូរ៉េខាងត្បូង): "៦១៣៥"
• ហុងកុង: ៥៨៦៦
• ម៉ាកាវ: ៥៦៤៧
• កោះភូកេត (ថៃ): ៥៦១៧
• អាកាសយានដ្ឋានអ-ជាតិ Kota Kinabalu (ម៉ាឡេស៊ី): " ៥៤១៨ "
• អាកាសយានដ្ឋានអន្តរជាតិ Kansai (ជប៉ុន): ៥២១៨
• អាកាសយានដ្ឋានអន្តរជាតិTaiwan Taoyuan ( តៃវ៉ាន់ ) " ៣៦៧៩ "
• អាកាសយានដ្ឋានអ-ជាតិ TSN (ហូជីមិញ ): ៣៦៥២
• ឌូបៃ: ៣១៨០
• សាន់ហ្វ្រាន់ស៊ីស្កូ: ២៩២៥
• អាកាសយានដ្ឋានអន្តរជាតិ Istanbul (តួគី): ២៦៥០
• អាកាសយានដ្ឋាន Heathrow (London): ២៦៥០
• អាកាសយានដ្ឋានNagoya (ជប៉ុន): ២៥២១
• បាលី: ២៥២០
• អាកាសយានដ្ឋាន អ-ជាតិ Kaohsiung (តៃវ៉ាន់): ២៤៨៧
• ញូវយ៉ក: ២៤៨៤
• រ៉ូម (Italy): ២៣៨៥
• អាកាសយានដ្ឋាន Sheremetyevo (មូស្គូ): ២៣១៣
• ស៊ីដនី (អូស្ត្រាលី): ២១៦៩
• ប៉ារីស (បារាំង): ១៩៧១
• អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសី-នុ(កម្ពុជា): ១៥៣៩
• អាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប(កម្ពុជា): ១៥៣៩
• ឈៀងម៉ៃ ( ថៃ ): ១៤២២
• អាកាសយានដ្ឋានអ-ជាតិMandalay (មីយ៉ាន់ម៉ា): ១១៩០
• Taipei Tung Son Airport ( តៃវ៉ាន់): ១០៨០
• អាកាសយានដ្ឋានអន្តរជាតិ Kalibo (ហ្វីលីពីន): ៦០០
• អាកាសយានដ្ឋានអន្តរជាតិ Yangon (មីយ៉ាន់ម៉ា): ៤៩២
• អាកាសយានដ្ឋាន Krabi (ថៃ): ៣៤០"៕
ប្រភព៖ Phanith Pheng