គិតមកទល់ម៉ោង ១២ ថ្ងៃត្រង់ទី ២៦ មករា ឆ្នាំ ២០២០ នេះ អ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាកើនឡើងដល់ ៥៦ នាក់ហើយ និងក្នុងនោះអ្នកឆ្លងសរុបមាន ២ ០១៩ នាក់។
ជៀសវាងបងប្អូនយើងពិបាកក្នុងការតាមដានព័ត៌មានអំពីទិន្នន័យនៃអ្នកស្លាប់និងឆ្លងវីរុសមួយនេះ ដោយខ្លះអាចភ័ន្តច្រឡំនៅទិន្នន័យចាស់ KnongSrok សុំបង្ហាញអំពីវិធីឆែកមើលបានដោយខ្លួនឯង ហើយមានអាប់ដែតរៀងរាល់ម៉ោង រៀងរាល់នាទី ប្រសិនមានករណីកើនឡើងបែបណាមួយ។
ទាំងនៅលើស្មាតហ្វូនឬកុំព្យូទ័រ សូមអ្នកចូលទៅកាន់គេហទំព័រដែលមានអាសយដ្ឋាន gisanddata.maps.arcgis.com ហើយត្រង់ផ្នែកខាងឆ្វេងបង្ហាញអំពីករណីចំនួនឆ្លងសរុប និងប្រទេសឬតំបន់ណាមួយដែលកើតមានខ្ពស់បំផុត និងចំហៀងខាងស្តាំបង្ហាញពីតួលេខអ្នកស្លាប់៕