ចង់ឱ្យមនុស្សប្រុសទាំងអស់បានអាន ជាពិសេសមនុស្សប្រុស ដែលមានប្រពន្ធកូនរួចហើយ
១. ភាពសង្ហា ឬទ្រព្យសម្បត្តិ មិនមែនជាក្ដីសុខពិតទេ
អ្នកអាចជាមនុស្សប្រុសសង្ហា មានលុយ មានការសិក្សាខ្ពស់ តែមិនប្រាកដទេថា អ្វីដែលអ្នកមានទាំងអស់នោះ អាចឱ្យអ្នកមានក្ដីសុខ និងសុភមង្គលនៅក្នុងគ្រួសារបានឡើយ ...
២.មនុស្សស្រីរួមសុខមិនពិបាករក ដូចមនុស្សស្រីរួមទុក្ខទេ
អ្នកអាចរកមនុស្សស្រីកំដរអារម្មណ៍អ្នកបានច្រើនមិនខ្វះទេ ចង់បានក្មេងក៏បានដែរ ឱ្យតែអ្នកមានលុយឱ្យនាង តែមានមនុស្សស្រីតែម្នាក់ប៉ុណ្ណោះ ដែលព្រមរួមទុក្ខ ហែលឆ្លងគ្រប់ឧបសគ្គការលំបាកជាមួយអ្នក បន្ទាប់ពីម៉ាក់របស់អ្នក ...។
៣. តម្លៃពិតប្រាកដ មិនមែនកេរ្តិ៍ឈ្មោះនោះឡើយ
អ្នកអាចជាមនុស្សប្រុសដែល ជោគជ័យ មានកេរ្តិ៍ឈ្មោះ មានកិត្តិយសក្នុងសង្គម តែបើអ្នកមិនអាចថែរក្សាឱ្យគ្រួសាររស់នៅជួបជុំបានទេ នោះជីវិតអ្នកក៏គ្មានន័យអីដែរ ...
៤. កុំអាងខ្លួនចេះដឹង មិនឱ្យតម្លៃ ឬជួយក្នុងគ្រួសារ
ទោះបីអ្នកមានបញ្ញា អាចរកលុយបានច្រើន សម្រាប់ផ្គត់ផ្គង់គ្រួសារក៏ដោយ តែបើអ្នក មិនចេះជួយទុក្ខធុរៈ ប្រពន្ធកូន មិនឱ្យតម្លៃ មិនចេះគោរពប្រពន្ធ នោះអ្នកដទៃ ក៏គេមិនឱ្យតម្លៃដល់អ្នកដូចគ្នា ...
៥. លក្ខណៈសម្បត្តិមានតម្លៃពិប្រាកដ
បើអ្នកជាកូនប្រុសពិត ជាបុរសខ្លាំងពិត ជាឧត្តមស្វាមី ជាឪពុកដ៏មានតម្លៃ អ្នកត្រូវតែចេះផ្ដល់ សេចក្ដីសុខ សុភមង្គលដល់ក្រុមគ្រួសារ អាចរកចំណូលសម្រាប់ទ្រទ្រង់ក្នុងគ្រួសារ អាចឱ្យកូនមានអនាគតល្អ ធ្វើឱ្យមនុស្សស្រីដទៃ គោរព ឱ្យតម្លៃ និងច្រណែននឹងប្រពន្ធកូនអ្នក មិនចេះត្រឹមរកលុយ ព្រហើនកោងកាច អាចអំណាច អាងខ្លួនជាប្រុស ធ្វើបាបប្រពន្ធកូនឡើយ ...៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ