ប្រទេសថៃ ត្រូវបានគេដឹងថាជាប្រទេសអាស៊ីមួយដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិ មិនចាញ់ប្រទេសអាស៊ីនានានោះទេ នៅក្នុងនោញសូម្បីតែខ្សែភាពយន្តល្បីៗក៏បានមកផ្តិតទស្សនីយភាពនៅក្នុងប្រទេសនេះផងដែរ ដែលលធ្វើឱ្យប្រទេសថៃបានទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។
នេះជាខ្សែភាពយន្ត ៤រឿង ដែលនាំមកនូវកេរ្តិ៍ឈ្មោះជូនប្រទេសថៃដូចជា ៖
១. The Man With The Golden Gun
នៅក្នុងសាច់រឿងនេះ James Bond 007 បានលេងល្បែងភ្នាល់នៅកាសស៊ីណូមួយកន្លែង ថែមទាំងមានឈុតឆាកប្រយុទ្ធយ៉ាងខ្លាំងក្លាជក់ចិត្តនៅ សមុទ្រ Khao Phing Kan ឆ្នេរ Phang Nga នៅភាគខាងជើងខេត្ត Phuket ប្រទេសថៃ ដែលពោរពេញទៅដោយទេសភាពស្រស់ស្អាតខ្លាំងស្ទើរមិនគួរឱ្យជឿទៀតផង រហូតគេបានដាក់ឈ្មោះឆ្នេរមួយនេះថា ជាឆ្នេររបស់ James Bond ។
២. The Beach
ខ្សែភាពយន្តនេះបានផ្តិតទេសភាពនៅតំបន់ Hat Maya ដែលជាទីកន្លែងកម្សាន្តដ៏ល្បីល្បាញមួយនៅក្នុងខេត្ត Phuket ។ ហើយនៅក្នុងនោះក៏មានទេសភាពនៅលើកោះ Phi Phi Leh ដែលជាកោះស្រស់ស្អាតធ្វើដំណើរដោយជិះទូកត្រឹមតែ ៩០នាទី ពីកោះ Krabi និង Phuket Pier រួមទាំងទេសភាពទឹកធ្លាក់ Haeo Suwat នៅឧទ្យានជាតិ Khao Yai ។
៣. The Deer Hunter
ខ្សែភាពយន្តដែលទាក់ទងនឹងសម័យសង្គ្រាមវៀតណាមមួយនេះ បានថតនៅក្នុងតំបន់ Patpong ក្រុងបាងកក , សង្កាត់ Katchanburi , ជិតព្រំដែនភូមាភាគខាងជើងប្រទេសថៃ រួមទាំងព្រលានយន្តហោះអន្តរជាតិ Don Muang ទៀតផង ដែលសុទ្ធសឹងតែបង្ហាញពីទេសភាពស្រស់ត្រកាលទាំងតំបន់ធម្មជាតិ និងជិវភាពរស់នៅប្រជាជន។
៤. The Railway Man
ខ្សែភាពយន្តនេះនិយាយពីមន្ត្រិអង់គ្លេសមួយរូបដែលបានចាប់ខ្លួនដោយជនជាតិជប៉ុនក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដើម្បីយកមកសាងសង់ផ្លូវរថភ្លើងដែលតភ្ជាប់ពីតំបន់ Ban Pong ប្រទេសថៃ ទៅ Thanbyuzayat ប្រទេសភូមា ជាពិសេសនៅក្នុងចុងបញ្ចប់ខ្សែភាពយន្តថែមទាំងបានផ្តិតទេសភាពដ៏ស្រស់ស្អាតនៃស្ពានទន្លា Kwai ក្នុងខេត្ត Kanchanaburi ផងដែរ៕