ញាក់សាច់ទ្រើកៗហ្មង! ​ដើរលេងប្រយ័ត្នកន្លែងស្នាក់នៅផង ​ព្រោះអ្នកទេសចរខ្មែរមួយរូបបានបង្ហើបពីរឿងបះសក់មួយនៅ ​Sapa វៀតណាម ​ស្តាប់ហើយញ័រសាច់

សព្វថ្ងៃនេះ  ប្រជាជនខ្មែរកាន់តែមានជីវភាពធូរធារ ​អាចធ្វើដំណើរកម្សាន្តបានតាមចិត្តចង់រាល់ពេលសម្រាកពីការងារដើម្បីបន្ធូរបន្ថយការនឿយហត់ទាំងការកម្សាន្តក្នុងស្រុក និងក្រៅស្រុក ​ជាពិសេសគឺប្រទេសជិតខាងតែម្តង។

តែថ្មីៗនេះអ្នកទេសចរខ្មែរយើងមួយរូប ​បានធ្វើដំណើរកម្សាន្តនៅ ​Sapa  ប្រទេសវៀតណាមដែលល្បីថាមានទេសភាពស្អាត និងមានការធ្លាក់ទឹកកកផងនោះ ​ស្រាប់តែបានរៀបរាប់ពីបទពិសោធន៍បះសក់របស់ខ្លួនទាក់ទងនឹងព្រលឹងវិញ្ញាណនៅសណ្ឋាគារដែលខ្លួនស្នាក់នៅ ​គ្រាន់តែអានក៏ញាក់សាច់ដែរ។

8ba71b3d3bc42809074ed2af336d1a41

តាមរយៈគណនីហ្វេសប៊ុក Nhom Khun បានរៀបរាប់ពីដំណើរកម្សាន្តដ៏ញាក់សាច់មួយនេះរបស់ខ្លួនថា៖

« នេះជារឿងរ៉ាវពិតដែលខ្ញុំជួបប្រទះក្នុងសណ្ឋាគារឈ្មោះ Sapa Eden Hotel ដំណើរកម្សាន្តនៅSapa ជឿមិនជឿតាមការវិនិច្ឆ័យរបស់អ្នកអាន

ខ្ញុំបានកក់សណ្ឋាគារនេះតាមBookin. com ដោយមើលឃើញថាវានៅជិតភ្នំនិងមានទេសភាពស្អាត និងតម្លៃសមរម្យព្រមទាំងមានអ្នកreviewច្រើន។ ខ្ញុំបានធ្វើដំណើរមកដល់Sapaម៉ោងប្រហែល៥ព្រឹក រួចបន្តដើរមកកាន់សណ្ឋាគារនេះប្រហែល៣០នាទី។ សណ្ឋាគារមានស្ថានភាពមិនសូវថ្មីប៉ុន្មានទេ ដែលស្ថិតនៅកាច់ជ្រុងផ្លូវតូចមួយទៅកាន់Cat Cat Village ដែលនៅទល់មុខគឺជាជ្រោះដែលមើលមិនឃើញអ្វីក្រៅពីអ័ព្វគ្រប់ពេលវេលា។

ពេលមកដល់គ្មានមនុស្សសូម្បីម្នាក់ដូច្នេះខ្ញុំអង្គុយចាំប្រហែល១ម៉ោងទើបបុគ្គលិកមកដល់។ ដោយសារបន្ទប់ពេញទាំងអស់ដូច្នេះខ្ញុំមិនអាច check in មុន ក៏ផ្ញើកាបូបរួចទៅដើរកម្សាន្តខាងក្រៅ។ ប្រមាណជាម៉ោង ១២ខ្ញុំត្រឡប់មកវិញហើយ check in ក៏សម្រាកដល់ម៉ោងប្រហែល៥រសៀលទើបរៀបចំខ្លួនទៅញាំអាហារពេលល្ងាច។ ម៉ោងប្រមាណ១១យប់ក៏ត្រលប់មកវិញដោយហេតុអស់កម្លាំងខ្លាំងក៏រៀបចំខ្លួនគេង។ ស្រាប់តែយល់សប្តិចម្លែកខ្លាំងតែមិនដឹងហេតុអីទើបមានអារម្មណ៍ថាស្តែងពេកដែលចាំសាច់រឿងទាំងអស់និងមានហេតុការដូចពិតៗ។

ក្នុងសុបិន្តទីមួយ មានក្មេងស្រីម្នាក់អាយុប្រហែល៦ទៅ៧ឆ្នាំឈរនៅកាំជណ្តើរសណ្ឋាគារនេះ ក្នុងដៃកាន់តុក្កតាBarbieមួយ ហើយហៅខ្ញុំលេងជាមួយ តែខ្ញុំបដិសេដ។ ក្រោយមកតុក្កតានោះក៏បែបជាបំណែកៗ ហើយមានកាយវិកាយដូចអាវៈយិវៈមនុស្ស ខ្ញុំក៏ងាកមុខចេញហើយក្មេងនោះក៏បាត់ខ្លួន។ បន្ទាប់មកខ្ញុំបានដើរទៅជាន់ខាងលើហើយជួបជាមួយអ្នកធ្វើការជាមួយដែលទិដ្ឋភាពនោះដូចជាពេលcheck in Staff annual retreat។

S Sapa

ក្នុងពេលCheck in មានបន្ទប់មួយមិនទាន់រៀបចំរួច ដូច្នេះខ្ញុំក៏ប្រាប់ឲ្យរៀបចំឲ្យលឿនព្រោះយប់ហើយ។ បន្ទាប់មកមានបុគ្គលិកម្នាក់ក៏មកប្រាប់ថា បន្ទប់រៀបចំរូចហើយខ្ញុំក៏ចូលទៅ តែពេលដែលចួលទៅដល់វាគ្មាគ្រឿងសង្ហារឹមអ្វីទាំងអស់ បែរជាក្លាយជាបន្ទប់មួយដែលចាស់មានជញ្ជាំងពណ៌លឿងដូចបន្ទប់សម័យបារាំងហើយពោរពេញដោយ ដង្កូវ ក្អែប កណ្តុរជាច្រើន។ នៅពេលខ្ញុំឃើញបែបនេះខ្ញុំក៏បែបខ្លួនចេញពីបន្ទប់ ហើយមានស្ត្រីចំណាស់ម្នាក់អាយុប្រហែល៦៥ទៅ៦៨ឆ្នាំដែលមានមុខមាត់ដូចជាជនជាតិវៀតណាម ចាប់ស្មាខ្ញុំហើយនិយាយក្នុងទឹកមុខស្លន់ស្លោថា ”ចេញទៅ ឯងនៅធ្វើអី ចេញទៅ មិនមែនកន្លែងឯងទេ”។ រំពេចនោះខ្ញុំក៏ភ្ញាក់ឡើង មួយរំពេច។ នៅឆ្វេងដៃនៃគ្រែគេងរបស់ខ្ញុំមានព្យួររូបគំនូរស្ត្រីម្នាក់ជាជនជាតិភាគតិចវៀតណាម ដែលទាក់ទាញចំណាប់អារម្មណ៏ខ្ញុំថាកាន់តែមើលកាន់តែដូចស្រ្តីចំណាស់ក្នុងសុបិន្តអំបាញ់មិញ។ ដោយមិនហ៊ានគិតច្រើនខ្ញុំក៏គេងបន្ត។

81968628_2899359433449734_7305649322211672064_n

ប្រមាណម៉ោង៤ភ្លឺ ខ្ញុំក៏យល់សប្តិម្តងទៀតដែលលើកនេះ ខ្ញុំនិងអ្នកគេងបន្ទប់ជាមួយខ្ញុំបានcheck in ក្នុងសណ្ឋាគារមួយដែលមានរចនាការ៉ូពណ៌សបែបផ្ទះស្រុកខ្មែរឆ្នាំ២០០០តែថ្មីច្រឺង។ បុគ្គលិកសណ្ឋាគារបាននាំទៅបន្ទប់របស់ខ្ញុំ ហើយប្រាប់ថាកុំដើរទៅណា។ ខ្ញុំក៏នៅក្នុងបន្ទប់នោះតែតាមផ្លូវទៅកាន់បន្ទប់ខ្ញុំមិនឃើញមានគ្រឿងសង្ហារឹមអ្វីទាំងអស់ ហើយក៏គ្មានបុគ្គលិក ឬភ្ញៀវណាទៀតដែរ។ ក៏ឆ្ងល់ពេកក៏ដើរមើលបន្ទប់ផ្សេងទៀត។ បន្ទប់ទី ១ ក៏ដូចបន្ទប់ទី២ គ្មានអ្វីទាំងអស់។ ចូលដល់បន្ទប់ទី៣ ខ្ញុំឃើញរូបរាងបងខ្ញុំម្នាក់កំពុងអង្គុយញាំបាយដែលដូចគាត់ធ្វើរាល់ថ្ងៃនៅផ្ទះតែមិនខ្វល់និងខ្ញុំឡើយ។

ក្រោយមកអ្នកគេងបន្ទប់ជាមួយខ្ញុំក៏ប្រាប់ថាមិនបាច់ហៅគាត់ទេដើរជុំវិញគាត់ទៅបានហើយ។ ជុំទី ១ ជុំទី២ គ្មានអ្វីកើតឡើង ដល់ជុំទី៣ គាត់បានបាត់ភ្នែកខាងស្តាំរបស់គាត់។ មិនបង្អង់យូរ រត់។ ពេលចុះពីលើសណ្ឋាគារមកក៏ប្រាប់តែឃើញមនុស្សម្នាជាច្រើនកំពុងអង្គុយញាំអាហារពេលព្រឹកដូចនៅហាងគុយទាវដូចគ្មានរឿងអីកើតឡើង។ ខ្ញុំនិងមិត្តភក្តិខ្ញុំបន្តដើរទៅរបង រំពេចនោះក៏ឃើញមិត្តភក្តិខ្ញុំដែលដើរជិតខ្ញុំបក់ដៃហៅខ្ញុំពីក្រៅសណ្ឋាគារ។ ដោយស្រឡាំងកាំងក៏ប្រលេកមើលក្រោយ អ្វីៗបាត់ទាំងអស់ ហើយក្លាយជាអាគារចាស់មួយ។ ដោយភាពភិតភ័យខ្ញុំក៏ភ្ញាក់ តែមិននឹកស្មានថាការភ្ញាក់នោះគឺចូលទៅក្នុងសុបិន្តដ៏ខ្លីមួយទៀត។ ខ្ញុំបានភ្ញាក់នៅក្នុងស្ថានភាពដូចក្នុងបន្ទប់ដែលខ្ញុំកំពុងគេ ដោយភិតភ័យខ្ញុំក៏ដាស់មិត្តខ្ញុំ ពេលដែលបែរខ្លួនគាត់មកខ្ញុំក៏ឃើញភ្នែកគាត់ស រឹងដៃរឹងជើង និងចំហមាត់ដូចត្រូវខ្មោចចូលសន្ទឹត។ ឃើញដួច្នេះក៏ភ្ញាក់ម្តងទៀតតែលើកនេះពិតប្រាកដ ក៏សម្រេចចិត្តរត់ចោលសណ្ឋាគារទាំងយប់។

អ្នកដែលខ្ញុំបានប្រាប់សាច់រឿងនេះមួយចំនួនថា គ្រាន់តែយល់សប្តិសោះចាំបាច់ដល់រត់ចោលកន្លែង តែខ្ញុំចង់ប្រាប់ថាខ្ញុំមិនដែលយល់សប្តិបែបនេះហើយ ក៏មិនដែលឃើញខ្មោចដែរ។ រឿងមួយដែលចង់ប្រាប់គឺកុំចូលចិត្តកន្លែងដែលមានសភាពចាស់ៗ ប្រយ័ត្ន ​»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ​ទោះជឿ ​ឬមិនជឿ ​ក៏កុំប្រមាថដែរ ​ទៅដើរលេងទៅណាមកណាចេះស៊ើបសួរកន្លែងស្នាក់នៅឱ្យបានច្បាស់សិន ​មុនប្រថុយទៅលេង៕

82266674_2903754423010235_3233417922080669696_o

82083022_2899359450116399_1896475099112931328_n