កំពត៖ កំពតត្រូវបានគេដឹងថាជាខេត្តមានសក្កានុពលខ្លាំងផ្នែកទេសចរណ៍កម្សាន្តបែបធម្មជាតិ ដោយរីហ្សតជាច្រើនបានបើកជាបន្តបន្ទាប់សម្រាប់អ្នកទេសចរណ៍កម្សាន្តស្នាក់នៅប្រកបដោយបរិយាកាសស្រស់ស្រាយនៃព្រៃភ្នំ និងមាត់ព្រែកផងដែរ។
ថ្មីៗនេះ រីហ្សតបង្កើតថ្មីមួយទៀតហើយ កំពុងតែទាក់ទាញភ្ញៀវឱ្យមកស្នាក់នៅ នោះគឺ រ៉ាម៉ូ រីសត ជារីហ្សតកែច្នៃ មានកញ្ចុះញុំអី កន្លែងលេងទឹក ជិះទូក ស្ទូចត្រី ជិះទូកកាយ៉ាក និងកន្លែងស្នាក់នៅបែបបឹងកាឡូ។
រីហ្សតមួយនេះ ត្រូវបានគេដឹងថាសាងសង់នៅក្បែរមាត់ព្រែក មានទេសភាពយ៉ាងស្រស់ស្អាតបែបរ៉ូមែនទិច អាចទស្សនាទេសភាពស្រស់ស្រាយសប្បាយចិត្ត មានខ្យល់អាកាសបរិសុទ្ធ ថែមទាំងអាចទស្សនាថ្ងៃរះ ឬថ្ងៃលិចនៅមាត់ព្រែកប្រកបដោយភាពស្រស់ថ្លាអារម្មណ៍ផងដែរ។
សម្រាប់ការស្នាក់នៅក្នុង រ៉ាម៉ូ រីសត មួយនេះមានតម្លៃសមរម្យ ស្វាគមន៍ភ្ញៀវមកកម្សាន្តស្នាក់នៅដូចជា៖
-បឹងកាឡូ នៅក្នុងសួនច្បារ គ្រែ ១ តម្លៃ 25$ ក្នង១យប់ សម្រាប់ ២នាក់។
-បឹងកាឡូ នៅក្នុងសួនច្បារ គ្រែ ២ តម្លៃ 40$ ក្នង១យប់ សម្រាប់ ៤ នាក់។
-បឹងកាឡូ មាត់ទឹក គ្រែ ១ តម្លៃ 35$ ក្នង១យប់ សម្រាប់ ២នាក់។
-បឹងកាឡូ មាត់ទឹក គ្រែ ១ (កង្ហា) តម្លៃ 30 $ ក្នង១យប់ សម្រាប់ ២នាក់។
-បន្ទប់លក្ខណៈគ្រួសារក្នុងសួនច្បារ គ្រែ ១ តម្លៃ 30$ ក្នុង ១យប់ សម្រាប់ ២នាក់
-បន្ទប់លក្ខណៈគ្រួសារក្នុងសួនច្បារ គ្រែ ២ តម្លៃ 40$ ក្នុង ១យប់ សម្រាប់ ៤ នាក់។
ដោយរាល់តម្លៃទាំងអស់ សម្រាប់ថ្ងៃសម្រាកសៅរិ៍ អាទិត្យ និងថ្ងៃបុណ្យទាន នឹងធ្វើការតំឡើងថ្លៃពី 5$ ទៅ 10$។
គួរឱ្យដឹងផងដែរថា រ៉ាម៉ូ រីសត មានទីតាំងស្ថិតនៅ ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រហែល 4km ពីរង្វង់មូលធូរេន ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 738 713 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក