យុវតីមានវ័យ ១៦ ឆ្នាំ ដែលជាសិស្សរៀននៅថ្នាក់ទី ១០ F នៅឯវិទ្យាល័យមេសាង ដែលមានឈ្មោះថា ធី ចាន់ រី ជាប់រហ័សនាមជា 'បងធំស្រុកមេសាង' ដែលបានបង្កទំនាស់ពាក្យសម្តីនិងការវាយប្រតប់ទៅលើជនរងគ្រោះដែលជាក្មេងស្រីអាយុស្រករគ្នាកាលពីប៉ុន្មានថ្ងៃមុន ទីបំផុតត្រូវបានសមត្ថកិច្ចសម្រេចឲ្យធ្វើការចេញមុខសុំទោសជាសាធារណៈនៅវេទិការសាធារណៈមួយក្នុងស្រុងមេសាង ខេត្តព្រៃវៃង ចំពោះមុខគណអភិបាលស្រុក អធិការស្រុក និងប្រជាជនក្នុងស្រុកទាំងមូល។
បើតាមការបញ្ជាក់និងចែកចាយលើទំព័រហ្វេសប៊ុក សមាគមអតីតសិស្សវិទ្យាល័យមេសាង បានឲ្យដឹងថាយុវតីរូបនេះមានឈ្មោះធី ចាន់រ៉ី ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០F នៅវិទ្យាល័យមេសាង នៅភូមិថ្មសរ ឃុំជីផុច ស្រុកមេសាង បានវាយនិងដៃចំនួន២ដៃ ទៅលើជនរងគ្រោះឈ្មោះ កាកា ជាសិស្សរៀនថ្នាក់ទី ១០ នៅវិទ្យាល័យអង្គសរ។
ចំពោះមូលហេតុដោយសារឌឺដងពាក្យសំដី និងសម្លឹងមុខដាក់គ្នារហូតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៖៣០នាទីរសៀល សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបាន និងហៅមកសាកសួរ និងបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកមេសាងខេត្តព្រៃវែង។
ថ្ងៃទី១៤ ខែមករា នឹងមានការរៀបចំវេទិកាសាធារណៈមួយនៅវិទ្យាល័យមេសាង ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុក លោកអធិការស្រុក និងលោកគ្រូ–អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ហើយតម្រូវឱ្យយុវតីខាងលើ សុំទោសជាសាធារណៈ នៅក្នុងវេទិកាសាធារណៈនេះតែម្ដង៕
ប្រភព៖ សមាគមអតីតសិស្សវិទ្យាល័យមេសាង-Mesang High School Alumni Association