ដើមដូង និងដើមត្នោត ត្រូវបានគេដឹងថាជារុក្ខជាតិដែលមានប្រយោជន៍ខ្លាំង មិនត្រឹមតែអាចយកមកទទួលទានទាំងផ្លែខ្ចី ដល់ចាស់ប៉ុណ្ណោះទេ សូម្បីតែធាងដូង ធាងត្នោតក៏អាចយកមកកែច្នៃធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗបានតាមតម្រូវការជាច្រើនមុខផងដែរ។
លើសពីនេះ កាលពីពេលថ្មីៗនេះ យុវជនម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sonimeth Tan បានប្រកាសស្វែងរកទិញធាងដូង និងធាងត្នោតយ៉ាងច្រើន រាប់តោនឯណោះ ក្នុងតម្លៃមួយទទួលយកបាន ដែលហ៊ា ន ឱ្យមួយគីឡូក្រាម តម្លៃ ៥ពាន់រៀល ដើម្បីដឹកចេញទៅកាន់ប្រទេស ជប៉ុន។
យោងតាមរយៈការបង្ហោះសារបានឱ្យដឹងថា៖ « មានធាងដូង ឬត្នោតដូចរូបនេះទេ? ខ្ញុំអោយ ១គីឡូ ៥,០០០៛ ប៉ុន្មានតោនក៏បានដែរ ទិញទាំងអស់ ដើម្បីនាំចេញទៅប្រទេស ជប៉ុន លេខទូរស័ព្ទទំនាក់ទំនង៖ ០១១ ៣៣៣ ២៧៨/ 011 333 278 » ៕