ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន នៅសល់រយៈតែរយៈពេលជិតពីរសប្តាហ៍ទៀតតែប៉ុណ្ណោះ ហើយក្នុងនោះបងប្អូនខ្មែរយើងដែលមានជាប់ខ្សែស្រឡាយចិនក៏បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំសម្អាតផ្ទះដើម្បីអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។
បណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី មិនថាតែនៅកម្ពុជា វៀតណាម ហុងកុង សិង្ហបុរីជាដើមគឺគេដំណមខ្ពស់លើរបស់របរសែន ជាពិសេសគឺផ្លែឈើដែលជឿថាវាអាចនាំសុភមង្គលនិងលាភជ័យចូលក្រុមគ្រួសារទាំងមូលបាន។
ក្នុងនោះមានផ្លែឈើ ៣ ប្រភេទដែលគេមិនអាចរំលងបានឡើយ៖
១.ផ្លែក្រូចចិន
ផ្លែក្រូចចិនដែលមានសំបកពណ៌ទឹកក្រូច គឺប្រៀបបានទៅនឹងភាពចែងចាំងនៃពន្លឺព្រះអាទិត្យ ដែលតំណាងឲ្យភាពសម្បូរសប្បាយនិងសុភមង្គលចូលក្នុងគេហដ្ឋាន។
២.ក្រូចថ្លុង
ជាប្រភេទផ្លែឈើដ៏សំខាន់មួយដែលអ្នកជាប់ខ្សែស្រឡាយខាងចិន មិនជាសូវរំលងបានឡើយ ពោលគឺតំណងរមែនរៀបចំសែនយ៉ាងហោចណាស់ឲ្យបាន ១ គូ មិនថាតែប្រភេទសំបកពណ៌បៃតងឬរាងទុំលឿងនោះទេ។ វាតំណាងឲ្យសាមគ្គីភាព ដែលគេជឿថារបស់អ្វីក៏ដោយឲ្យតែមកទាំងគូគឺជាសញ្ញាល្អបំផុត។
៣.ទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរគឺតំណាងឲ្យទ្រព្យសម្បត្តិ សំណាង ភាពរុងរឿងក្នុងក្រុមគ្រួសារ៕
ប្រភព៖ Chinahighlights