ទន្ទឹមនឹងហេតុការណ៍អគ្គិភ័យនៅខណ្ឌសែនសុខ ដែលកើតឡើងកាលពីវេលាម៉ោង ០៥ ល្ងាចថ្ងៃទី ១១ មករា ឆ្នាំ ២០២០ នេះ លោក សុវណ្ណ រិទ្ធគិន ត្រូវបានគេស្គាល់ជាអ្នកយកសារព័ត៌មានឲ្យគេហទំព័រ TVFB និងជាប្អូនប្រុសរបស់លោក សុវណ្ណ រិទ្ធី បានបង្ហោះនៅរូបភាពចាក់ដោតមួយសន្លឹក។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានសរសេរ Caption ថា៖ "អ្នកយល់ពីរូបភាពមួយនេះទេ....?" អមជាមួយនឹងរូបភាពនៃអគ្គិភ័យកំពុងតែឆាបឆេះ ហើយក្នុងដៃពលរដ្ឋម្នាក់ៗភាគច្រើនកំពុងកាន់ស្មាតហ្វូនធ្វើការផ្សាយផ្ទាល់។
រូបភាពបែបនេះមិនមែនតែកើតឡើងក្នុងប្រទេសយើងមួយនោះទេ ដោយសង្គមមនុស្សទូទាំងសកលលោកភាគច្រើននាពេលបច្ចុប្បន្ន គឺឲ្យតែមានហេតុការណ៍អ្វីហាក់មិនសូវបានបង្ហាញពីការជួយសង្រ្គោះតាមលទ្ធភាពណាមួយនោះទេ ផ្ទុយទៅវិញបានត្រឹមកាន់ទូរសព្ទថតវីដេអូនោះទុកឬធ្វើការផ្សាយផ្ទាល់លើបណ្តាញសង្គមតែប៉ុណ្ណោះ។
យ៉ាងណាមិញក្នុងចំណោមនោះ ក៏មានមួយភាគផ្សេងទៀតរមែងបង្ហាញពីសកម្មភាពខ្វាត់ខ្វែងខិតខំជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាជាងឈរកាន់ស្មាតហ្វូន Live វីដេអូលើបណ្តាញសង្គម ដែលនេះញាំងឲ្យឃើញថាបច្ចេកវិទ្យាកំពុងតែឆក់យកសុភមង្គលនិងការចេះជួយយកអាសាររបស់មនុស្សយ៉ាងពិតប្រាកដ៕
ប្រភពរូបភាព៖ Sovann Rith Kin