ដំណាំស្មៅផ្អែម Sorghum ត្រូវបានគេដឹងថាក្រៅពីសំរាប់ធ្វើចំណីសត្វ ចំណីគោដ៏ល្អប្រសើរ គេអាចច្នៃដើម និងផ្ការបស់វា ធ្វើជាវត្ថុប្រើប្រាស់បានថែមទៀតផង ដោយស្រុកខ្មែរកំពុងតែចាប់ផ្តើមយកពូជមកដាំដុះជាបណ្តើរៗហើយ។
ដំណាំស្មៅផ្អែម sorghum ត្រូវបានពាណិជ្ជករជប៉ុន និងក្រុមហ៊ុន Yanmar សហការជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីស្រាវជ្រាវសាកល្បង ដោយមានការគាំទ្រពីក្រសួងកសិកម្ម ប្រើអស់រយៈពេលជិត៥ឆ្នាំមកហើយ។ ដោយតាមរយៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ជនជាតិជប៉ុន និងជាពាណិជ្ជករជប៉ុនមួយរូប បានខិតខំប្រឹងប្រែង គិតគូរ និងរកគ្រប់មធ្យោបាយដើម្បីជួយធ្វើទំនើបកម្ម កសិកម្ម នៅកម្ពុជា តាមរយៈការដាំដុះស្មៅ sorghum ដែលជាប្រភេទដំណាំកសិកម្មអាចបម្រើគោលដៅ ឧស្សាហកម្ម ដូចជា ផលិតជាប្រេងជីវចម្រុះ អគ្គិសនី ស្ករស និងចំណីសត្វពាហនៈជាដើម។
ដោយដំណាំនេះ មានដាំដុះខ្លាំងនៅអាមេរិក អូស្ត្រាលី ប្រេស៊ីលជាដើម។ ជាពិសេសក្នុងការផលិតជាចំណីសត្វពាហនៈជាកញ្ចប់ ដែលអាចរក្សាទុកបានយូរ មានអនាម័យ និងគុណភាពខ្ពស់។ ដំណាំsorghum ត្រូវបានលោក Segoshi និងក្រុមហ៊ុនYanmar សហការជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីស្រាវជ្រាវសាកល្បង ដោយមានការគាំទ្រពីក្រសួងកសិកម្ម ប្រើអស់រយៈពេលជិត៥ឆ្នាំមកហើយ។ ដំណាក់កាលឆ្នាំ២០១៨-២០១៩នេះ បានទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ដោយបានផ្តល់ថវិកាជិត១លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង ទិញសម្ភាររួមមានត្រាក់ទ័រ ម៉ាស៊ីនច្រូតកាត់និងវេចខ្ចប់ជាដើម។
ការដាំដុះស្មៅផ្អែម (sweet sorghum) ផលិតចំណីគោទឹកដោះនិងគោសាច់ "ហែមបាក់គ័រសំរាប់សត្វពាហន:" ពិតជាដុះល្អមែន! ក្រុមហ៊ុនANP ជប៉ុននិងCMAC បានទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយះJICAលើការដាំដុះ ផលិតចំណីសត្វ ( sorghum silage ) ! ខែ្មរអាចធ្វើបានតើ! រយះពេលមួយខែ (១០ កញ្ញា-១០ តុលា ២០១៨) ដុះលូតលាស់លឿនណាស់ដោយមានកំពស់ជិត២ម៉ែត្រទៅហើយ៕