DJ Mini ឬមានឈ្មោះពិតថា មិនា ត្រូវបានជនបង្កដៃឆៅបាញ់សម្លាប់ចំផ្នែកសៀតផ្កាស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង ០៤:៣០ នាទីព្រឹក នាថ្ងៃតី ៩ ខែមករា ឆ្នាំ ២០២០ នៅឯភោជនីយដ្ឋាន ហេបភីណេសស៊ុប និងខារ៉ាអូខេគ្រួសារ ស្ថិតនៅតាមបណ្តោយផ្លូវ ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ។
បើយើងបង្វែរទៅមើលសកម្មភាពលើគណនីផ្ទាល់របស់ DJ Mini មុនស្លាប់បាត់បង់ជីវិត លោកបានបង្ហោះ Status មួយកាលពីប្រហែលម៉ោង ១០ យប់ ថ្ងៃទី ៨ មិនាដោយសរសេរថា៖ "Second time... Fuq ខ្លាចហើយអាទ្វារកញ្ចក់នឹង" អត្ថន័យនៃសារមួយនេះជនរងគ្រោះហាក់បង្កប់ន័យកំប្លែងដោយមិនបង្ហើបឲ្យបានដឹងស៊ីជម្រៅនោះទេ។
មួយផ្សេងទៀតលោកក៏បាន Share ចែករំលែកនៅរូបភាពត្លុកមួយតែមានជាប់ពាក្យសម្លាប់ ដោយរូបកំប្លែងនោះសរេសរថា៖ "សម្លាប់ខ្ញុំម៉ងទៅ បើបង្ខំឲ្យខ្ញុំសាវ៉ាដូចមិត្តខ្ញុំ"។ DJ Mini បាន Share ចេញ ហើយសរសេរ Caption ថា៖ "ខ្ញុំផ្សេងមិត្តខ្ញុំផ្សេង"។
យ៉ាងណាមិញយើងក៏ចូលរួមរំលែកទុក្ខដល់ DJ Mini និងសុំឲ្យវិញ្ញាខណ្ឌរបស់លោកទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕