ក្នុងថ្ងៃទី ០៦ ខែ មករានេះស្នងការខេត្តបន្ទាយមានជ័យបានបង្ហោះរឿងដល់ហួសចិត្តមួយដែលទាក់ទងនឹងបុរសម្នាក់ដែលផឹកសុីគ្នាចំនួន ៣ នាក់ដល់យប់ជ្រៅតែត្រូវបានមិត្តភ័ក្រ្ដធ្វេីសុីរត់ចោលគ្នាអស់ គ្មានលុយឲ្យគេបិះត្រូវម្ចាស់ហាងវាយស្រាប់តែបានពោលពាក្យថាស្គាល់លោក អាត់ ខែម ដែលជាស្នងការខេត្តបន្ទាយមានជ័យ ។
ចង់ដឹងព័ត៌មានពិតយ៉ាងណាចូលអានលម្អិតទាំងអស់គ្នា នេះបេីយោងតាមការបង្ហោះរបស់ផេកផ្លូវការស្នងការខេត្តបន្ទាយមានជ័យ បានសរសេរថា៖
«យុវជននេះគាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោង2ហើយ អ្នកមកជាមួយ គេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថាគាត់ស្គាល់អ៊ំ អាត់ ខែម ម្ចាស់ហាងរាយការណ៍មកលោក ស្នងការ ទាំងយប់ លោកស្នងការចាត់កំលាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើង ជួបលោក ស្នងការ លោក ស្នងការ សួរ គាត់ថាលឺឈ្មោះអ៊ំ ចេះថាទៅ ខ្លាចគេវាយ ។ (ព្រឹកនេះ លោក ស្នងការ ជួនចំនួន 200,000 រៀលឲ្យទៅសងម្ចាស់ហាងគេ )»៕