នៅក្នុងខេត្តកណ្តាលម្តុំភ្នំប្រសិទ្ធ គឺជាទឹកដីកម្សាន្តដែលនៅជិតទីក្រុងភ្នំពេញ សម្បូរភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្តមិនចេះដាច់ ដោយសារតែទីនោះមានជួរភ្នំ និងកន្លែងធម្មជាតិកម្សាន្តពោរពេញទៅដោយបរិយាកាសប្លែក ស្រស់ស្រាយ ថែមទាំងមិនចំណាយពេលយូរក្នុងការធ្វើដំណើរផងដែរ។
ជាក់ស្តែងថ្មីៗនេះ កន្លែងកម្សាន្តបង្កើតថ្មីមួយទៀតហើយ កំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកកម្សាន្តស្ទើរតែមិនចេះដាច់នោះគឺ « រមណីដ្ឋានជន្លង់ម្លូ »។
រមណីដ្ឋានជន្លង់ម្លូ គឺជារមណីយដ្ឋានបង្កើតថ្មីដែលមានបរិយាកាសស្រស់ស្អាត ថ្មីប្លែក មានកន្លែងថតរូប ដែលមានទេសភាពល្អស្អាតស្រស់ត្រកាលអមដោយសួនផ្កាចម្រុះ មានអាងហែលទឹកលេងកម្សាន្តសម្រាប់ក្មេង និងមនុស្សពេញវ័យ មានជិះរ៉ត កង់លើអាកាស ជិះទាទឹក ជិះទូកលេង ស្ទូចត្រីយកធ្វើម្ហូបក៏បានឬយកទៅផ្ទះក៏បានដោយគិតគីឡូ។
នៅក្នុងនោះក៏មានកញ្ចុះសម្រាប់អង្គុយលេងក្បែរមាត់ទឹក ដោយអាចកំម៉ុងម្ហូបអាហារបែបជនបទ សុទ្ធតែមានរសជាតិឆ្ញាញ់ពិសា ប្រកបដោយអនាម័យខ្ពស់ តម្លៃសមរម្យ រួមជាមួយនឹងបុគ្គលិករួសរាយរាក់ទាក់ សេវាកម្មល្អ។
គួរឱ្យដឹងផងដែរថា រមណីយដ្ឋានជន្លង់ម្លូ មានទីតាំងស្ថិតនៅខាងលិច ភ្នំរាប និង ភ្នំបាសិទ្ធិ ប្រហែលជា ២ គីឡូម៉ែត្រប៉ុណ្ណោះ (ដល់ភ្នំបាសិទ្ធ បត់ឆ្វេងជិះតាមទំពាំងត្នោតតាមផ្លូវបេតុងរហូតដល់វត្តមួយបត់ស្ដាំតាមរបងវត្តប្រហែល 700m ) ប្រសិនបើលោកអ្នកចង់ទៅសម្រាកលំហែរកាយនៅទីនោះ អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ័លេខនេះ ៖ ០១០ ៤៨៨ ៨១៥ / ០៨៨ ២២២ ៤៧ ៤៤ / ០៩២ ៤៨៨៨៨១៥ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ទេសចរណ៍-Tourism