ជាការពិតណាស់ ខ្មែរយើងពូកែណាស់ខាងការងារហត្ថកម្ម សិប្បកម្មដែលធ្វើដោយដៃ ជាពិសេសស្នាដៃចាស់ៗបុរាណពិតជាពូកែខ្លាំង ក្នុងការត្បាញឧបករណ៍ ឬសំភារៈប្រើប្រាស់ផ្សេងៗ។
ជាក់ស្តែងថ្មីៗនេះ របស់ហត្ថកម្មខ្មែរធ្វើដោយដៃជាឈ្នាង អង្រុតតូចៗសម្រាប់ដាក់តាំង និងសម្រាប់ធ្វើជាការដូមង្គលការទទួលភ្ញៀវ កំពុងតែទទួលបានការពេញនិយមខ្លាំង ដោយសារតែការគាំទ្របែបនេះគឺជាការលើកស្ទួយសិល្បៈវប្បធម៌ខ្មែរផង និងជាការជួយផលិតផលក្នុងស្រុកឱ្យមានការរីគចម្រើនផង ។ ដោយផលិតផលសិប្បកម្មទាំងនោះភាគច្រើនត្រូវបានធ្វើដោយដៃចាស់ៗនៅក្នុងភូមិស្រុក និងជនពិការផងដែរ។
តាមរយៈគណនី Reoum Theara បានរៀបរាប់ថា៖ « ជួយគាំទ្រផងណា🙏នេះជាមុខរបរប្រចាំថ្ងៃរបស់ប្រជាជនភូមិខ្ញុំជាពិសេសគឺលោកយាយ និងលោកតាដែរពិការផង🙏🙏🙏 កម្មង់បានទីនេះ📞0887511046_096380184 »។
ដូច្នេះកុំភ្លេចជួយជាវផលិតផលក្នុងស្រុកភូមិយើងទាំងអស់គ្នាផងណា៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖