មិនយូរទេ! យើងអាចនឹងបាត់បង់មនុស្សដែលធ្លាប់ស្រឡាញ់យើងខ្លាំង នៅថ្ងៃណាមួយ

- មនុស្សម្នាក់ដែលធ្លាប់យកចិត្តទុកដាក់នឹងយើងខ្លាំង គេគង់តែនឹងព្រងើយកន្តើយដាក់យើងនៅថ្ងៃណាមួយ បើយើងនៅតែមិនខ្វល់ពីអារម្មណ៍គេ។

- មនុស្សដែលធ្លាប់ស្រឡាញ់យើងខ្លាំង គេគង់តែអស់ចិត្តពីយើងទៅនៅថ្ងៃណាមួយ បើយើងនៅតែមិនគិត និងឱ្យតម្លៃដល់ក្ដីស្រឡាញ់របស់គេ។

- មនុស្សដែលធ្លាប់លះបង់គ្រប់យ៉ាងដើម្បីយើង ថ្ងៃណាមួយគេនឹងអស់កម្លាំងចិត្តហើយចាកចេញទៅ បើយើងនៅតែមើលងាយការលះបង់របស់គេ។

- មនុស្សដែលធ្លាប់តែធ្មត់គ្រប់សព្វបែបយ៉ាងជាមួយនឹងយើង ថ្ងៃណាមួយ ភាពអត់ធ្មត់របស់គេនឹងអស់សុពលភាព ដល់ដែនកំណត់ ប្រសិនបើយើងនៅតែធ្វើខ្លួនក្រអើតក្រទម ជាន់ឈ្លី តាំងខ្លួនឯងអស្ចារ្យ គិតថា មិនចេះឱនលំទោសចំពោះគេ។

-->

- មនុស្សដែលធ្លាប់បារម្ភ មើលថែ និងចង់ដឹងសុខទុក្ខយើងគ្រប់ពេលវេលា ថ្ងៃណាមួយគេនឹង ស្ងៀមស្ងាត់ទៅ លែងរវីរវល់នឹងយើងដូចមុន ប្រសិនបើយើងនៅតែសោះកក្រោះ ធ្វើដូចធុញទ្រាន់ ចំពោះវត្តមានគេ។

- មនុស្សដែលតែងតែជឿជាក់ និងទុកចិត្តយើងរហូតមក ថ្ងៃណាមួយគេនឹងអស់ជំនឿទៅ ប្រសិនបើយើងនៅតែកុហក លាក់បាំងគ្រប់រឿងជាមួយនឹងគេ ... ។

4ab305048c50c20cdec2172af11e8031

មិនថាម្នាក់នោះធ្លាប់ស្រឡាញ់ ធ្លាប់បារម្ភ នឹកនា យលចិត្តទុកដាក់ ជឿជាកយយើងកម្រិតណាក៏ដោយ គេក៏គង់តែប្រែប្រួលទៅ មិនមែនពេលវេលាជាអ្នកផ្លាស់ប្ដូរគេទេ តែមកពីកាយវិការ និងទង្វើរបស់យើង ដែលធ្វើឱ្យគេអស់ភាពអត់ធ្មត់ និងអសចិត្តពីយើងបន្តិចម្ដងៗ។ ភាពអត់ធ្មត់ សុទ្ធតែមានដែនកំណត់របស់វា មិនមែនគ្រប់មនុស្ស សុទ្ធតែជាព្រះ អាចទ្រាំនឹងយើងបានរហូតនោះឡើយ។ ដូច្នេះហើយ បើមានមនុស្សល្អនៅក្បែរ ចូរថែរក្សាគេឱ្យបានល្អផង ព្រោះយើងមិនមែន ចេះតែមានមនុស្សល្អៗចូលមកក្នុងជីវិតយើងរហូតនោះទេ។ ជួនកាល គេអាចជាមនុស្សល្អចុងក្រោយ ឬតែម្នាក់គត់ហើយ ដែលមិនបោះបង់ និងព្រមរួមសុខរួមទុក្ខ ប្រឈមមុខគ្រប់យ៉ាងនិងកាន់ដៃយើងពេញមួយជីវិត៕

13c6caa6ff55c6eb39aa474757ae6311

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ