នៅក្នុងប្រទេសយេីងសព្វថ្ងៃនេះហាងកាហ្វេកំពុងតែរីកដូចផ្សិតជុំវិញទីក្រុងក៏ដូចជាតាមខេត្តនានាដែលគេបេីកបម្រេីសម្រាប់ទីប្រជុំជនកន្លែងដែលមានមនុស្សច្រេីនដេីម្បីទាក់ទាញអតិថិជនឲ្យបានច្រេីនកុះករ ។
ចំណែកថ្មីៗនេះ ហាងកាហ្វេមួយកន្លែងមេីលទៅពិតជាប្លែកខ្លាំង ដោយសារយេីងបានឃេីញផេក KU Travel Blog បានបង្ហោះជាមួយរូបភាពប៉ុន្មានសន្លឹកថា ៖
«-----កាហ្វេស្រុកស្រែ-UNIQUE URBAN COFFEE---
ហាងកាហ្វេប្លែកបែបស្រុកស្រែដែលមានទីតាំងទំហំ 12 ហិចតាទើបសាងសង់បាន 20% ស្ថិតនៅចំកណ្តាលវាលស្រែតែម្តង ហាងកាហ្វេនេះ និង ក្លាយជារម្មណីយដ្ឋានបែបសហគមន៌អេកូទេសចរណ៌ស្រុកស្រែដំបូងគេបង្អាស់នៅកម្ពុជានៅពេលឆាប់ៗខាងមុខនេះ។
ទីតាំង ៖ ឃុំស្រែរនោង, ស្រុកត្រាំកក់ ខេត្ត តាកែវ ។
#KutravelBlog
#UniqeUrbanCoffee
#HuaweiMate30Series » ។
ជិតហេីយៗបេីបងប្អូនចង់ទទួលបានអារម្មណ៍ផឹកកាហ្វេ ដែលលោកអ្នកចូលចិត្តគយគន់ទេសភាពនាកណ្ដាលវាលស្រែ និងជិតមានតំបន់ទេសចរណ៍ទៀតគឺថាមិនបាច់និយាយតែម្ដង ពោរពេញដោយខ្យល់អាកាសបរិសុទ្ធ និងល្អចំពោះសុខភាពទៀតផង ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ KU Travel Blog