សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ ការរកកន្លែងស្ងប់ស្ងាត់ និងទីតាំងមានភាពងាយស្រួលពិតជារឿងមួយដែលត្រូវគិតគូរខ្លាំង ប្រសិនជាមានទាំងកន្លែងស្អាត ទូលាយ និងមានភេសជ្ជៈទទួលទានទៀតនោះពិតជាប្រសើរណាស់ ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំបណ្ណាល័យកាហ្វេមួយកន្លែងមានឈ្មោះថា «President Inspiring Library Cafe »។
President Inspiring Library Cafe គឺជាហាងកាហ្វេមួយដែលមានបរិយាកាសល្អស្ងប់ស្ងាត់ សម្រាប់អ្នកចូលចិត្តអានសៀវភៅ ថែមទាំងមានភេសជ្ជៈច្រេីនជម្រេីស ជាពិសេសគឺកាហ្វេតែម្តង ថែមទាំងមានតម្លៃសមរម្យទៀតផង ។
ហាងកាហ្វេមួយនេះ ថែមទាំងមានការតុបតែងស្រស់ស្អាតបែប Classic ធ្វើឱ្យអ្នកអានសៀវភៅមានអារម្មណ៍រីករាយចង់អង្គុយអានប្រកបដោយភាពស្ងប់ស្ងាត់ ឬអាចណាត់មិត្តមកធ្វើកិច្ចការសាលា ឬពិភាក្សាការងារក៏បានដែរ។
គួរឱ្យដឹងផងដែរថា President Inspiring Library Cafe មានទីតាំងទី១ ផ្ទះលេខ 138 ផ្លូវឧកញ៉ាអ៊ីន (136) សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ (នៅជិត ELT) អាចរកតាមរយៈផែនទី Map: https://goo.gl/maps/44f8HbwdC9o សាខាទី២ នៅម្តុំទួលគោកក្រោយវត្តនាគវន្ត ទីតាំងសាខាទួលគោក: https://goo.gl/maps/e2DEMKxiE3RAFHZ4A ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 015 912666 / 085 912666 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នងស្រុក
ប្រភពរូបភាព៖ CO- Creative Corners