=This article is sponsored by Depositphotos=
សម្រាប់ការធ្វើដំណើរកំសាន្ត យើងអាចបែងចែកបានថា មានមនុស្ស ២ ប្រភេទនៅក្នុងពិភពលោកនេះ នោះគឺអ្នកដែលធ្វើដំណើរកំសាន្តដោយគ្នានផែនការ និងអ្នកដែលរៀបចំផែនកាដំណើរកំសាន្តទុកជាមុនបានយ៉ាងម៉ត់ចត់។ អ្នកខ្លះចូលចិត្តដំណើរកម្សាន្តរយៈពេលខ្លី តែច្រើនកន្លែងដោយចំណាយពេលពីរបីថ្ងៃគឺច្រើនបំផុត។ ទន្ទឹមនឹងនេះដែរអ្នកផ្សេងទៀតជ្រើសរើសការធ្វើដំណើរកំសាន្តរយៈយូរ និងមិនសូវមមាញឹកខ្លាំងដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីទីក្រុង ទាំងអ្នកទេសចរ និងអ្នកស្រុក។
ឆ្នាំ ២០២០ គឺជាពេលវេលាដ៏ពិសេសមួយ ដែលត្រូវបានបន្ថែមនូវទិសដៅថ្មីទៅក្នុងបញ្ជីដំណើរកំសាន្តរបស់អ្នក។ ដើម្បីជួយអ្នកក្នុងការបង្រួមជម្រើសរបស់អ្នក គេហទំព័រ យើងខ្ញុំ បានប្រមូលផ្លុំ កន្លែងទេសចរណ៍ជាច្រើនដើម្បីផ្តល់ការងាយស្រួលដល់ការធ្វើដំណើរកំសាន្តរបស់អ្នក ព្រមទាំងផ្តល់ការបំផុសគំនិតនៅក្នុងឆ្នាំ ២០២០នេះផងដែរ ។
ទីតាំងគោលដៅ៖ Ben Youssef Madrasa
អ្វីដែលគួរឱ្យរំភើប៖ ជាកន្លែងទាក់ទាញភ្ញៀវទេសចរគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅ Marrakesh ស្ថាបត្យកម្មនៃសតវត្សរ៍ទី ១៤ បានធ្វើឱ្យមានការចាប់អារម្មណ៍ដល់អ្នកដំណើរ ហើយមានភ្ញៀវទេសចរណ៍ច្រើនបំផុត។
ទីតាំងគោលដៅ៖ ពហុកីឡដ្ឋានជាតិ
អ្វីដែលគួរឱ្យរំភើប៖ នៅខែកក្កដា ដល់ខែសីហាឆ្នាំ ២០២០ ទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅឆ្នាំ ២០២០ ។ សម្រាប់អ្នកគាំទ្រកីឡាវាជាឱកាសដ៏អស្ចារ្យមួយក្នុងការចូលរួមព្រឹត្តិការណ៍នេះ។
ទីតាំងគោលដៅ៖ Little Kook
អ្វីដែលគួរឱ្យរំភើប៖ នៅលើពិភពលោកមិនមានហាងនំខេកណាដែលមានភាពទាក់ទាញដូច Little Kookនោះទេ។ ការតុបតែងបាបផ្លាស់ប្តូរជារៀងរាល់រដូវកាល និងជាកន្លែងមួយក្នុងចំណោមកន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ទីតាំងគោលដៅ៖ Dubai Design District (d3)
អ្វីដែលគួរឱ្យរំភើប៖ ជាតំបន់រចនាដែលបានបើកនាពេលថ្មីៗនេះនៅឌូបៃ ហើយក៏ជាកន្លែងសម្រាប់អ្នកច្នៃប្រឌិតក្នុងស្រុក ដែលមិនអាចខកខានគោលដៅសម្រាប់ការរបស់អ្នករចនាសិល្បៈ និងអ្នកនិយមវប្បធម៌ផងដែរ។
ទីតាំងគោលដៅ៖ Buda
អ្វីដែលគួរឱ្យរំភើប៖ ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅទីក្រុង Budapest នៅថ្ងៃចុងសប្តាហ៍ សូមចំណាយពេលនៅថ្ងៃដំបូងរបស់អ្នកនៅ Buda ដែលជាជ្រុងម្ខាងនៃទីក្រុង អ្នកនឹងមើលឃើញទេសភាពទាំងអស់នៃទីក្រុងនេះ ជាពិសេសគឺ ពន្លឺព្រះអាទិត្យដ៏ស្រស់ស្អាតមួយនេះ។
ទីតាំងគោលដៅ៖ មូលដ្ឋានស្រាវជ្រាវនៃការបង្កាត់ពូជផេនដាយក្ស
អ្វីដែលគួរឱ្យរំភើប: មូលដ្ឋានស្រាវជ្រាវបើកសម្រាប់ភ្ញៀវទេសចរណ៍ និងជាកន្លែងសម្រាប់សត្វខ្លាឃ្មុំផេនដាជិត ២០០ ក្បាល។
ទីតាំងគោលដៅ៖ ស្ពាន Bixby Creek
អ្វីដែលគួរឱ្យរំភើប៖ ប្រសិនបើអ្នកបានមើលរឿង Big Little Lies អ្នកប្រាកដជាដឹងពីមូលហេតុដែលអ្នកគួរតែទៅទីនេះ។ នៅពេលអ្នកបើកបរឆ្លងកាត់ស្ពានហើយរីករាយនឹងទេសភាពដ៏អស្ចារ្យ ព្រមទាំងស្រូបយកខ្យល់ដង្ហើមដ៏បរិសុទ្ធនេះ អ្នកប្រកដជាមិនអាចដកចិត្តបានទេ។
ទីតាំងគោលដៅ៖ Caltagirone
អ្វីដែលគួរឱ្យរំភើប៖ ស្ថាបត្យកម្ម និងសារមន្ទីរទីក្រុងដ៏អស្ចារ្យនឹងក្លាយជាប្រភពនៃការបំផុសគំនិតសម្រាប់អ្នកថតរូប អ្នករចនា និងសិល្បករ។
ទីតាំងគោលដៅ៖ Luxembourg
អ្វីដែលគួរឱ្យរំភើប៖ អ្នកអាចកំសាន្តជាមួយប្រទេសទាំងមូលនៅចុងសប្តាហ៍ដូច្នេះកុំប្រញាប់ប្រញាល់ពេកអី សូមរីករាយជាមួយអាកាសធាតុល្អ និងឧទ្យានទេសភាពនៃ Luxembourg សិនទៅ។
ទីតាំងគោលដៅ៖ Abanotubani
អ្វីដែលគួរឱ្យរំភើប៖ មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃក្រុងទី Tbilisi គឺជាកន្លែងដែលអ្នកអាចភ្ញាក់ផ្អើលជាមួយនឹងផ្ទះចម្រុះពណ៌សម្រាកលំហែកាយនៅក្នុងសួន និងចូលទៅកន្លែងញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់ដើម្បីសាកល្បងម្ហូបពិសេសនៅទីនោះ។
ទីតាំងគោលដៅ៖ ទឹកធ្លាក់ Iguazú
អ្វីដែលគួរឱ្យរំភើប៖ មានទីតាំងស្ថិតនៅតាមព្រំដែនជាមួយប្រទេសអាហ្សង់ទីន ទឹកជ្រោះអ៊ីហ្គួហ្សាគឺជាប្រព័ន្ធទឹកជ្រោះធំជាងគេបំផុតនៅលើពិភពលោក។
ទីតាំងគោលដៅ៖ Table Mountain
អ្វីដែលគួរឱ្យរំភើប៖ ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងទេសភាពទីក្រុងសូមឡើងទៅកំពូលភ្នំ Table Mountain តាមផ្លូវអាកាស។
ទីតាំងគោលដៅ៖ សារមន្ទីរ Guggenheim Bilbao
អ្វីដែលគួរឱ្យរំភើប៖ ក្នុងនាមជាគំរូដ៏អស្ចារ្យនៃស្ថាបត្យកម្មនាសតវត្សរ៍ទី ២០ សារមន្ទីរសិល្បៈទំនើប និងសហសម័យគឺជាប្រធានសម្រាប់ការច្នៃប្រឌិត។
ទីតាំងគោលដៅ៖ Pearl-Qatar
អ្វីដែលគួរឱ្យរំភើប៖ តើបានរៀបចំផែនការថ្ងៃឈប់សម្រាកនៅនិទាឃរដូវរបស់អ្នកហើយឬនៅ? កោះសិប្បនិម្មិត Pearl-Qatarគឺជាកោះថ្មីមួយនៅ Dubai ។
ទីតាំងគោលដៅ៖ Old town
អ្វីដែលគួរឱ្យរំភើប៖ ភ្នំដែលគ្របដណ្តប់ដោយព្រិល ផ្សារបុណ្យណូអែលច្រើននិងការអបអរសាទរសំលៀកបំពាក់នៅពេលរាត្រី នៅថ្ងៃទី ៥ ខែធ្នូធ្វើឱ្យរដូវរងាជារដូវល្អបំផុតសម្រាប់ការកំសាន្តនៅ Salzburg។
ទីតាំងគោលដៅ៖ Bibi-Khanym Mosque
អ្វីដែលគួរឱ្យរំភើប៖ វិហារនៅសតវត្សរ៍ទី ១៥ ត្រូវបានតុបតែងដោយក្បឿងចម្លាក់ថ្មម៉ាប និងគំនូរ ហើយស្ថិតក្នុងចំណោមកន្លែងទាក់ទាញវប្បធម៌ចំណាស់ជាងគេ និងស្រស់ស្អាតបំផុត។
ទីតាំងគោលដៅ៖ Valensole
អ្វីដែលគួរឱ្យរំភើប៖ រូបថតនៅវាលផ្កាឡាវេនឌ័គឺជាក្តីសុបិន្តសម្រាប់មនុស្សជាច្រើនមែនទេ?
ទីតាំងគោលដៅ៖ Jamaica
អ្វីដែលគួរឱ្យរំភើប៖ រីករាយថ្ងៃវិសមកាល ដោយការហែលទឹកសមុទ្រ ដេកនៅលើឆ្នេរខ្សាច់ហើយ សប្បាយជាមួយនឹងរឿងរ៉ាវក្នុងជីវិតនៅក្នុងគោលដៅដ៏ពេញនិយមមួយនេះ។
ទីតាំងគោលដៅ៖ ទីក្រុងពណ៌ខៀវ
អ្វីដែលគួរឱ្យរំភើប៖ Jodhpur ត្រូវបានគេស្គាល់ថាជាទីក្រុងខៀវ។ សូមរីករាយជាមួយការដើរជុំវិញទីក្រុង ថតរូប និងស្វែងយល់ពីទេសភាពប្រវត្តិសាស្ត្រ។
ទីតាំងគោលដៅ៖ អគារ Eureka
អ្វីដែលគួរឱ្យរំភើប៖ អ្នកចំណាយពេលត្រឹមតែ ៣៨ វិនាទីប៉ុណ្ណោះដើម្បីឡើងទៅជាន់ទី ៨៨ នៃអគារ Eureka Tower ហើយមើលទេសភាពដ៏អស្ចារ្យនៃទីក្រុងមែលប៊ន។
ទោះបីកន្លែងខ្លះប្រហែលជាមិនថ្មីសម្រាប់អ្នកចូលចិត្តក៏ដោយ ក៏អ្នកអាចស្វែងរកវាបានក្នុងរដូវផ្សេងទៀតផងដែរ។ ព័ត៌មានលម្អិតជាច្រើនអាចផ្លាស់ប្តូរចំណាប់អារម្មណ៍របស់អ្នកអំពីទីក្រុង។ ដូចជាពិធីបុណ្យក្នុងស្រុក ការផ្លាស់ប្តូរទេសភាពទីក្រុង និងជាពិសេសពេលវេលានៃឆ្នាំដែលអ្នកទៅ។ ស្វែងរកកន្លែងវិស្សមកាលបន្ទាប់របស់អ្នកនៅក្នុងអត្ថបទនេះហើយត្រៀមខ្លួនចេញទៅទីនោះ ហើយរីករាយ និងទទួលយកបទពិសោធន៍ល្អទាំងអស់គ្នា។