កំពង់ចាម៖ កំពង់ចាម គឺជាខេត្តដីក្រហមដីស្អិតមួយ ដែលអំណោយផលដល់ដំណាំហូបផ្លែជាច្រើន ថែមទាំងពៅរពេញទៅដោយទេសភាពភ្នំតូចធំស្រស់បំព្រងជាទីកម្សាន្តអារម្មណ៍ផងដែរ។
ថ្មីៗនេះផងដែរទីកន្លែងកម្សាន្តថ្មីមួយកន្លែងទៀតហើយ កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍មកម្សាន្តយ៉ាងកុះករថា ជាទីកន្លែងកម្សាន្តបែបធម្មជាតិប្លែកនោះគឺ « សួនកំសាន្ត ម្លប់ស្នាយស្រីឈូក » ។
« សួនកំសាន្ត ម្លប់ស្នាយស្រីឈូក » ត្រូវបានគេដឹងថាមានទីតាំងល្អខ្លាំងណាស់ មានភ្នំព័ទ្ធជុំវិញ មានបឹងទន្លេខ្យល់បក់ត្រសៀកៗពោរពេញទៅដោយបរិយាកាសបរិសុទ្ធ ជាពិសេសអាចថតរូបកម្សាន្តពេលថ្ងៃលិចដឹងតែអែមហ្មង។
នៅក្នុងនោះផងដែរ កន្លែងកម្សាន្តមួយនេះ ថែមទាំងមានកញ្ចុះអង្គុយកម្សាន្តអារម្មណ៍ និងមានការបម្រើម្ហូបអាហារបែបស្រុកស្រែមានរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យទៀតផង។
គួរឱ្យដឹងផងដែរថា សួនកំសាន្ត ម្លប់ស្នាយ ស្រីឈូក មានទីតាំងនៅភូមិស្រឡៅ ឃុំអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាម នៅក្បែរភ្នំស្រី ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 338 200 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Oun Nut mini Foto